Home ព័ត៌មានជាតិ សន្តិសុខ ​នគរបាល​ខណ្ឌ​...

​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ចាប់​ជន​៣​នាក់​ពាក់ព័ន្ធ​បទល្មើស​លួច​ឆក់​ប្លន់​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​បទល្មើស​លួច​ឆក់​ប្លន់​ត្រូវ​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ចាប់បាន​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២០​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ឆក់​ប្លន់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ​សែន​ជ័យ​។​ក្រោម​បញ្ជា​របស់លោក​ម៉ន​វុ​ធី​អធិការ​ពោធិ៍​សែន​ជ័យ​ចុះទៅ​ចាប់ខ្លួនបាន​២​នាក់​រួមទាំង​ប្រពន្ធ​របស់​ជនសង្ស័យ​ផង​សរុប​៣​នាក់​នៅក្នុង​ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ជនសង្ស័យ​ទាំង​៣​នាក់​ទី​១​ឈ្មោះ​ពុង​ម៉េង​លាង​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​ជាងដែក​ស្នាក់នៅ​កន្លែងកើតហេតុ​។​ទី​២​ឈ្មោះ​សុខ​មាន់​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​ជាងដែក​ស្នាក់នៅ​បន្ទប់​ជាប់​គ្នា​ត្រូវជា​បងប្អូន​ជីដូនមួយ​។​ទី​៣​ឈ្មោះ​សុខ​ពៅ​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ សុខ មាន់ ។
​ក្រោយពី​ចាប់ខ្លួនបាន​ជនសង្ស័យ​ទាំង​៣​នាក់​រួមទាំង​វត្ថុតាង​នគរបាល​នាំយកទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់​ការបន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...

ទេសាភិបាល​ធនាគារជាតិ​ចូលរ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...