Home ព័ត៌មានជាតិ សន្តិសុខ ​បញ្ជូន​ជនសង្...

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ឆក់​ខ្សែក​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២០​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ក្រោយពេល​កម្លាំង​នគ​បាល​ក្រុង​បាត់ដំបង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ពាក្យបណ្តឹង​។​ជនរងគ្រោះ​ឈ្មោះ​ខេន​ស្រី​ណាន​ភេទ​ស្រី​អាយុ​២១​ឆ្នាំ​នៅ​ក្រុង​បាត់ដំបង​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ខ្សែក​)​នៅត្រង់ចំណុច​ក្រុមទី​02​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។​

លោក​ឈឿង​គឹម​សុង​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បា​ឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ព្រហ្ម​ជីវ៉ា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​ចំណែក​សម្ភា​រះ​ដែល​បាត់បង់​រួមមាន​ខ្សែក​មាស​ចំនួន​៧​ជី​។​តាម​ការចង្អុលបង្ហាញ​ពី​ជនរងគ្រោះ​បាន​បញ្ជាក់ថា​ជនសង្ស័យ​ខាងលើ​នឹង​បក្ខពួក​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​និង​អត្តសញ្ញាណ​ពិតជា​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​ខ្លួន​ពិតប្រាកដ​មែន​។​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​មន​បាន​ដកហូត​សម្ភារៈ​អ្វី​បានទេ​៕S/

​ ​ ​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ឈ្មោះ​ព្រហ្ម ជីវ៉ា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...