ដោយៈសាវរក្ស/ភ្នំពេញ៖តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថាគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសគិតពីរសៀលម៉ោង២ថ្ងៃទី១២ដល់ម៉ោង២រសៀលនៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០បណ្តាលឱ្យមនុស្សស្លាប់៤នាក់(ស្រី៤នាក់)និងរបួសធ្ងន់-ស្រាល១៨នាក់(ស្រី៣នាក់) ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បង្កឱ្យមានការ ខូចខាតយានយន្ត សរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត។រីឯមូលហេតុបណ្តាលឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរគឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ , មិន គោរព សិទ្ធិ បត់មិន ប្រកាន់ស្តាំជាដើម ។
ទិន្នន័យ គ្រោះថ្នាក់ ចរាចរផ្លូវគោក ទូ ទាំងប្រទេសថ្ងៃនេះបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២២ នាក់ នៅ ថ្ងៃ ទី១៣ ខែកុម្ភៈ នេះ គឺកើតឡើងដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ១៣លើក៕S/
