ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ស​សុខា​រដ្ឋលេខាធិកា​រ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តព្រៃវែង​,​បាត់ដំបង​,​និង​ខេត្តបន្ទាយមានជ័យ​,​។​លោកស្រី កែ​សួន​សុ​ភី​ប្រធាន​ក្លិប​កីឡា​វិសាខា​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បានរៀបចំ​យុទ្ធនាការ​បរិច្ចាគ​ឈាម​១៣​កុម្ភៈ​២០២០​ក្រោម​ប្រធានបទ​”​ដំណក់ឈាម​នៃ​ក្តី​ស្រលាញ់​”​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម (​មន្ទីរពេទ្យ​រុស្ស៊ី​) កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ការរៀបចំ​យុទ្ធនាការ​បរិច្ចាគ​ឈាម​នេះ​គឺ​ដើម្បី​រួមចំណែក​ក្នុង​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ផ្សេងៗ​ស្ត្រី​សម្រាលកូន​និង​ជន​ងាយ​រងគ្រោះ​នានា​ហើយ​ត្រូវការ​ឈាម​ជា​រៀងរាល់ថ្ងៃ​។​នៅក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដែល​ដឹកនាំ​ដោយ​លោក​ស​សុខា​និង​ភរិយា​នោះ​ក៏មាន​ការចូលរួម​បរិច្ចាគ​ឈាម​ពី​ក្រុមការងារ​របស់លោក​ស​សុខា​និង​ភរិយា​។​

កងកម្លាំង​នគរបាល​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រៃវែង​បាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ​។​ក្រុម​កីឡាករ​ក្លិប​វិសាខា​និង​ប្រជាពលរដ្ឋ ព្រមទាំង យុវជន យុវនារី ជាច្រើន​កុះករ ។​លោក​ស​សុខា​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ទាំងអស់គ្នា​ដែល​បាន​លះបង់​ពេលវេលា​និង​ឈាម​ដ៏​មានតម្លៃ​ដើម្បី​ទុក​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជួប​គ្រោះថ្នាក់​ផ្សេងៗ​ស្ត្រី​សម្រាលកូន និង​ជន​ងាយ​រងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ។​

​សូមបញ្ជាក់ថា កន្លងមក​លោក ស សុខា និង​ភរិយា ធ្លាប់បាន​ដឹកនាំ​រៀប​យុទ្ធ​ការបរិច្ចាគ​ឈាម​នេះ ជាច្រើន លើក ច្រើនសារ​មកហើយ ជាមួយនឹង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម មិន​ថា នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្តព្រៃវែង ខេត្តបាត់ដំបង ឬ​ខេត្តបន្ទាយមានជ័យ នោះទេ​៕S/

​ ​រូបថត​៖​យុទ្ធនាការ​បរិច្ចាគ​ឈាម​ក្រោម​ប្រធានបទ “ ដំណក់ឈាម នៃ​ក្តី​ស្រលាញ់​”​