Home ព័ត៌មានជាតិ សង្គម ​ពិធី​ប្រកាស​...

​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ក្រឡាញ់​

​ដោយ​គូលែន​/​សៀមរាប​:​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ក្រឡាញ់ ។​
​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​បាន​បញ្ជាក់ថា​ការដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ក្រឡាញ់​នាឱកាស​នេះ​គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​តាម​គោលនយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ​។​

​សំដៅ​ធានា​ដល់​ការផ្ទេរសិទ្ធិ​ផ្ទេរអំណាច​ផ្ទេរ​មុខងារ​និង​ធនធាន​ឱ្យទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​ការចាត់ចែង​។​ការប្រើប្រាស់​សិទ្ធិអំណាច​និង​ធនធាន​ទាំងនោះ​សម្រាប់​ការផ្តល់សេវា​និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិ​យា​ប័ន្ន និង​សមធម៌​សង្គម​។

​លោក​ទៀ​សីហា​មានប្រសាសន៍​ទៀតថា​ផ្អែក​តាម​បទពិសោធន៍​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​ទាំង​នៅក្នុង​តំបន់​និង​លើ​ពិភពលោក​កំណែទម្រង់​វិមជ្ឈការ​ត្រូវ​បានឱ្យ​តម្លៃ​ថា​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ការគ្រប់គ្រង​ការចាត់ចែង​និង​ការប្រើប្រាស់​ធនធាន​សាធារណៈ​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​។​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ការឆ្លើយតប​តម្លាភាព​គ​ណ​នេ​យ្យ​ភាព​បរិ​យា​ប័ន្ន​និង​សមធម៌​សង្គម​។​

​ទោះ​យ៉ាងនេះ​ក្តី​ការរៀបចំ​និង​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ​នៅតាម​ប្រទេស​នីមួយៗ​មាន​លក្ខណៈផ្សេងៗ​គ្នា គឺ​អាស្រ័យ​ទៅតាម​កត្តា​ភូមិសាស្ត្រ​ប្រជាសាស្ត្រ ស្ថានភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​ប្រពៃណី នៃ​ប្រទេស​នីមួយៗ​៕S/

រូបភាព​: ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ក្រឡាញ់​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ក្រសួងសុខាភិបាលរកឃើញ​ករណ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

​យក​សំណាក​ចំនួន ៣៦ នាក់ ដ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​...

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ...