ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖អាជ្ញាធរដែនដី,ជំនាញ,និងអ្នកពាក់ព័ន្ធបានសម្របសម្រួលដោះស្រាយករណីមិនប្រក្រតីដែលម្ចាស់សំណង់បានសង់រំលោភលើដីចំណីថ្នល់២កន្លែងនៅក្រុងសិរីសោភ័ណ។

កិច្ចប្រជុំបានធ្វើកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០ដឹកនាំលោកលីសារីអភិបាលរងខេត្ដបានចូលរួមប្រជុំសម្របសម្រួលនិងរកដំណោះស្រាយស្ដីពីករណី:១.សំណើសុំអន្ដរាគមន៏ផ្អាកនិងរុះរើផ្ទះល្វែងសាងសង់លើដីចំណីផ្លូវរបស់លោកជូនភារុននិងលោកស្រីហ៊ូដាវីទីតាំងដីស្ថិតនៅផ្លូវលេខ៣ភូមិសូភីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។

២.សំណើសុំអន្ដរាគមន៏ផ្អាកនិងរុះរើអាងស្ទុកលាមកសំណង់ផ្ទះល្វែងរបស់លោកជឹងទីនិងលោកស្រីគឹមហ្គិចសាងសង់លើចំណីផ្លូវលេខ៥៦ទីតាំងភូមិសូភីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ករណីនេះមន្ត្រីបានសម្របសម្រួលដោះស្រាយហើយម្ចាស់សំណង់ក៏សន្យាទទួលអនុវត្តការណែនាំ។ប៉ុន្តែមកទល់ល្ងាចថ្ងៃទី១៣ខែកុម្ភៈម្ចាស់សំណង់ដែលរំលោភបំពានទាំងនោះនៅមិនទាន់រុះរើសំណង់ផ្ទះល្វែងនិងសំយាបនិងអាងស្តុកលាមកនៅឡើយទេ ៕S/

រូបថត៖ម្ចាស់សំណងដែលរំលោភបំពាននៅមិនទាន់រុះរើសំណង់ផ្ទះល្វែងនៅផ្លូវលេខ៣ជិតផ្សារចម្ការភូមិ២ និងសំយាបនិងអាងស្តុកលាមកនៅផ្លូវជាតិលេខ៥៦ភូមិសូភីសង្កាត់កំពង់ស្វាយឡើយ(រូប៖ប.ជ័យ)
