Home ព័ត៌មានអន្តរជាតិ មន្ទីរបញ្ចកោណ...

មន្ទីរបញ្ចកោណនឹងបង្វែរប្រាក់ ៣,៨ ពាន់លានដុល្លារលើការសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក

ក្រសួងការពារជាតិអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈថា ខ្លួននឹងបង្វែរទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារបន្ថែមទៀតឆ្ពោះទៅរកការចំណាយលើជញ្ជាំងនៅតាមព្រំដែនអាម៉េរិក-ម៉ិកស៊ិក ខណៈដែលលោកប្រធានាធិបតីដូណាល់ត្រាំបានបន្តការប្រកាសអាសន្នរបស់ខ្លួនស្តីពីការធ្វើចំណាកស្រុកដោយខុសច្បាប់រយៈពេលមួយឆ្នាំទៀត។

ក្រុមមន្ត្រីមន្ទីរបញ្ចកោណបាននិយាយថាថវិកានឹងត្រូវប្រើដើម្បីសាងសង់ជញ្ជាំងបេតុងនិងដែកថែបប្រហែល ២៨៥ គីឡូម៉ែត្រ ដែលលោកត្រាំចង់រារាំងជនចំណាកស្រុកកុំឱ្យចូលក្នុងប្រទេសដោយខុសច្បាប់។

នោះនឹងនាំឱ្យទឹកប្រាក់សរុបកើនដល់ចំនួន ៩,៩ ពាន់លានដុល្លារ ដែលយោធាអាម៉េរិកបានបង្ខំចិត្តបង្វែរទៅសាងសង់ជញ្ជាំងតាមព្រំដែនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះខណៈលោកត្រាំព្យាយាមយកឈ្នះលើការបដិសេធម្តងហើយម្តងទៀតរបស់សភាក្នុងការផ្តល់ថវិកា។

មន្ទីរបញ្ចកោណបានហៅប្រាក់នោះជាការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសន្តិសុខមាតុភូមិក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។

ប៉ុន្តែលោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា ជញ្ជាំងព្រំដែននេះគឺផ្តោតលើជនចំណាកស្រុកមកពីភាគខាងត្បូង។

ជំនួយការអនុរដ្ឋមន្រ្តីក្រសួងការពារជាតិលោករ៉ូប៊ឺត សាឡេសេស បាននិយាយថា ការស្ថាបនាជញ្ជាំងព្រំដែននឹងអនុញ្ញាតឱ្យក្រសួងសន្តិសុខមាតុភូមិបំពេញតាមការសន្យាគោលនយោបាយសន្តិសុខព្រំដែនរបស់លោកប្រធានាធិបតី៕ ដោយ៖ កញ្ញាដាលីស

ថវិកា ៣,៨ ពាន់លានដុល្លារនឹងបង្វែរទៅលើចំណាយសាងសង់ជញ្ជាំងព្រំដែនរបស់ត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ: ជាសីហៈ/ភ្នំពេញ: កាលព...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...