Home ព័ត៌មានជាតិ សន្តិសុខ ​ជនអនាថា​ដុត​...

​ជនអនាថា​ដុត​ក្រដាស​ក្នុង​ហាង​ទុកចោល​ឆេះ​ផ្អើល​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ហាង​ទុកចោល​មួយកន្លែង​ដែលជា​ជម្រក​របស់​ជនអនាថា​ប្រកបមុខរបរ​ដើរ​រើស​អេតចាយ​​ចូល​ស្នាក់នៅ ​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​​ថ្ងៃទី​១៣​ខែកុម្ភៈ ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ ៣៥៨ កែង​នឹង ១៩៩ ស្ថិតនៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ​ខណ្ឌ​បឹង​កេងកង ។​

​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា ​ការឆាបឆេះ​នេះ​ដោយសារ​តែមាន​ជនអនាថា​បាន​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ទីតាំង​នេះ​ដោយមាន​សភាព​បែក​ថ្នាំ​ ក៏​ដុត​សម្បក​កំប៉ុង​និង​ក្រដាស​ឡាំង​ដែល​នៅក្នុង​ហ្នឹង​បណ្ដាលឱ្យ​កើតចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង​។ ​តែ​សំណាងល្អ​មិន​បង្កឱ្យមាន​ការរងរ​បួស​ឬ​រាលដាល​ដល់ផ្ទះ​​ប្រជាពលរដ្ឋ​នៅក្បែរ​នោះទេ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​បញ្ជាក់ថា​ ការអន្តរាគមន៍​ករណី​អគ្គិភ័យ​ប្រើប្រាស់​រថយន្ត​ទឹក​បាញ់​ព​ន្ល​ត់អស់​១​គ្រឿង​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់​ដែល​រត់គេចខ្លួន​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ​ទី​១​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...