Home ព័ត៌មានអន្តរជាតិ ស្ត្រី​ជប៉ុន​...

ស្ត្រី​ជប៉ុន​ដែល​ឆ្លង​កូរ៉ូណា​វីរុស ស្លាប់​ នៅ​ពេល​ចំនួន​ករណី​ឆ្លង​លើ​នាវា​ទេសចរណ៍​កើនឡើង​

​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កុម្ភៈ​ បាន​រាយការណ៍​ការស្លាប់​មនុស្ស​លើកដំបូង​នៅ​លើទឹកដី​ខ្លួន​លើ​មនុស្ស​ម្នាក់​ដែល​មាន​ផ្ទុក​កូរ៉ូណា​វីរុស នៅពេល​ចំនួន​មនុស្ស​​ឆ្លង​វីរុស​នៅក្នុង​នាវា​ដែល​កំពុង​ត្រូវបាន​ធ្វើ​ចត្តា​ឡីស័​កនៅ​ក្នុង​សមុទ្រ​នៃក្រុង​យ៉ូ​កូហា​ម៉ា​ បានកើន​ហួស​២០០​នាក់​។​

​ស្ត្រី​ក្នុង​វ័យ​៨០​ឆ្នាំ​ផ្លាយ​ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស​COVID-19 ក្រោយពី​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​ត្រូវ​បាន​បញ្ជាក់​អះអាងថា​មាន​ផ្ទុក​វីរុស​នេះ បន្ទាប់​​ពី​គាត់​បាន​ស្លាប់ នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ។​

​លោក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា ទោះជា​យ៉ាងណា ​វា​មិន​ច្បាស់​ថា​តើ​វីរុស​COVID-19​ឬ​ជំងឺផ្សេង​បណ្តាលឲ្យ​ស្ត្រី​វ័យ​ចំណាស់​នេះ​ស្លាប់​។​

​ការស្លាប់​នេះ​កើត​ឡើង​ក្រោយ​ពី​ការឆ្លង​បី​ករណី​ថ្មី​ទៀត​ត្រូវ​បាន​បញ្ជាក់​អះអាង​នៅ​ជប៉ុន រួម​មាន​អ្នក​បើក​តាក់ស៊ី​ម្នាក់​នៅ​ក្រុង​តូ​ក្យូ​។​ដោយ​មិន​រាប់បញ្ចូល​អ្នក​​ឆ្លង​នៅលើ​នាវា ករណី​ឆ្លង​ថ្មី​នេះ​នាំ​ឲ្យចំនួន​អ្នក​ឆ្លង​នៅ​ជប៉ុន​កើន​ដល់​៣២​នាក់​។​

​នាវា​ទេសចរណ៍​The Diamond Princess បាន​ចត​នៅ​ឯនាយ​ឆ្នេរ​ក្រុង​យ៉ូ​កូហា​ម៉ា​ដើម្បី​ធ្វើច​ត្តា​ឡី​ស័ក​។​វា​ជា​កន្លែង​ផ្ទុះ​ជំងឺឆ្លង​ប្រមូលផ្តុំ​ធំ​បំផុត​ក្រៅពី​ចិន ដោយ​​រហូតទល់​ពេល​នេះ​មនុស្ស​ក្នុង​នាវា​ចំនួន​២១៨​នាក់​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស​COVID-19៕​ប្រែ​សម្រួល​៖​វាសនា​/Ha

នាវា​ទេសចរណ៍​The Diamond Princess​ត្រូវ​ចត​ធ្វើ​ចត្តា​ឡីស័​កនៅ​ជប៉ុន​រហូត​ដល់​ថ្ងៃ​១៩​កុម្ភៈ ហើយ​មាន​តែ​មនុស្ស​ចាស់​និង​អ្នក​ជំងឺដែល​ត្រូវបាន​អនុញ្ញាត​​ឲ្យ​ចាកចេញ​ពី​នាវា​មុន​កាលកំណត់​ចត្តា​ឡី​ស័ក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អង្គការសិទ្ធិមនុស្ស​ស្នើឱ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

អភិបាលក្រុងហ្សា​ការតា ឆ្ល...

​ប្រែ​សម្រួលៈ​វាសនា​/​ហ្ស...

ក្រសួងពាណិជ្ជកម្ម​ប្រកាស​...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ​...

ពិនិត្យ​មើល​លើ​វឌ្ឍនភាព​ន...

ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​...