Home ព័ត៌មានអន្តរជាតិ អាម៉េរិកបន្ថែ...

អាម៉េរិកបន្ថែមការចោទប្រកាន់ថ្មីលើក្រុមហ៊ុន Huawei

រដ្ឋអាជ្ញាសហព័ន្ធបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈថា ក្រសួងយុត្តិធម៌បានបន្ថែមការចោទប្រកាន់ពីបទព្រហ្មទណ្ឌថ្មីប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិន Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនទៀត ដោយចោទប្រកាន់ក្រុមហ៊ុននេះថាបានលួចអាថ៌កំបាំងពាណិជ្ជកម្មពីដៃគូប្រកួតប្រជែងនៅអាម៉េរិក។

យោងតាមការចោទប្រកាន់នេះ ក្រុមហ៊ុនចិននេះក៏បានផ្តល់នូវឧបករណ៍ឃ្លាំមើលដល់ប្រទេសអ៊ីរ៉ង់ដែលអនុញ្ញាតឱ្យមានការឃ្លាំមើលក្រុមបាតុករក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅទីក្រុងតេហេរ៉ង់កាលពីឆ្នាំ ២០០៩ និងបានព្យាយាមលាក់បាំងអាជីវកម្មដែលខ្លួនកំពុងធ្វើនៅក្នុងប្រទេសកូរ៉េខាងជើង ទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅទីនោះក៏ដោយ។

ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដោយជំទាស់នឹងការចោទប្រកាន់នេះហើយបានហៅការចោទប្រកាន់ទាំងនោះថា “គ្មានមូលដ្ឋាន”។

ការចោទប្រកាន់ថ្មីនេះកើតឡើងនៅពេលដែលរដ្ឋបាលត្រាំលើកឡើងពីកង្វល់សន្តិសុខជាតិអំពីក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេបំផុតនៅលើពិភពលោកនិងអន្ទងឱ្យសម្ព័ន្ធមិត្តលោកខាងលិចរារាំងក្រុមហ៊ុននេះពីបណ្តាញអ៊ីនធឺណេតឥតខ្សែនិងបណ្តាញអ៊ីនធឺណេតល្បឿនលឿន។

ការចោទប្រកាន់ខាងលើនេះធ្វើឡើងដោយរដ្ឋអាជ្ញាសហព័ន្ធនៅសង្កាត់ប៊្រូកគ្លីន ដោយរឹតបន្ថែមវិបត្តិផ្លូវច្បាប់របស់ក្រុមហ៊ុនមួយនេះនៅសហរដ្ឋអាម៉េរិក។ វាបានបន្ថែមការចោទប្រកាន់ថ្មីពីបទសមគំនិតលួចបន្លំនិងឃុបឃិតលួចអាថ៌កំបាំងពាណិជ្ជកម្មពីលើករណីព្រហ្មទណ្ឌដែលមានស្រាប់នៅក្នុងសង្កាត់ប្រ៊ូកគ្លីន កន្លែងដែលក្រុមហ៊ុននេះប្រឈមនឹងការចោទប្រកាន់ពីបទភូតកុហកធនាគារអំពីកិច្ចព្រមព្រៀងជាច្រើន ដែលរំលោភទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់។

រដ្ឋអាជ្ញាសហព័ន្ធនៅទីក្រុងស៊ីអាថលបាននាំយកករណីលួចអាថ៌កំបាំងពាណិជ្ជកម្មដាច់ដោយឡែកប្រឆាំងនឹងក្រុមហ៊ុន Huawei ខណៈលោកស្រីម៉េង វ៉ាន់ចូវ នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុននេះ ត្រូវបានចោទប្រកាន់ពីបទធ្វើជាតំណាងមិនពិតចំពោះធនាគារនានាអំពីទំនាក់ទំនងរបស់ក្រុមហ៊ុន Huawei ជាមួយក្រុមហ៊ុននានាដែលមានមូលដ្ឋាននៅអ៊ីរ៉ង់។ លោកស្រីត្រូវបានចាប់ខ្លួននៅទីក្រុងវ៉ាន់ខូវើ ប្រទេសកាណាដា និងមិនទាន់ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាម៉េរិកនៅឡើយទេ៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិកបានបន្ថែមការចោទប្រកាន់ពីរលើក្រុមហ៊ុន Huawei គឺ សមគំនិតលួចបន្លំ និង ឃុបឃិតលួចអាថ៌កំបាំងពាណិជ្ជកម្ម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...

កុំ​ភ្លេច​អេ​ដ​ស៏​មិនទាន់...

​ ដោយៈ ជា សីហៈ​/​ភ្នំព...