​ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​មិនអាច​លោភលន់​បានទេ​ពីព្រោះ​ងាយខកបំណង​និង​ជួប​ផល​លំបាក​តូចធំ​ណាស់​ផងដែរ​។​ចំពោះ​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​ភាព​សុខដុម​កើតមាន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មាន ការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​។​

សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មើលផ្លូវ​អាក្រក់​ចំពោះ​គ្នាំ​ប្រយ័ត្ន​កើតជា​ទម្លាប់​អាក្រក់​គ្មាន​នរណា​រស់នៅ​ក្បែរ​កើត​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​មានជោគ​មានជ័យ​ច្រើន​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី​គួរសម​ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​គ្រាន់​ជាទីកក់ក្តៅ​ជានិច្ច​។ អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគ ផល​ចូល​ផ្ទះ វិញ​គ្រាន់​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​សម្រុកការងារ​អ្វី​អាច​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​នៅពេល​ក្រោយ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​គ្រាន់បើ​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​យល់ចិត្ត​គ្នា​ល្អ​ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជម្លោះ​វិវាទ​ផង​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​ជួប​បញ្ហា​ដុនដាប​ចុះ​ច្រើន​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វី​មិនអាច​លោភលន់​បានឡើយ​ពីព្រោះថា​ងាយ​បាត់បង់​និង​ខកបំណង​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​ក្រៅពីនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ដែរ​បើ​មិន ដូច្នេះ​នឹង​ជួប​រឿង​សោក​ការ​ជាក់​ជាពុំខាន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​នាពេលនេះ​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើតនូវ​បញ្ហា​រាំងស្ទះ​ចំពោះមុខ​ណាស់ដែរ​។​ចំពោះ​ការរស់នៅ​បើ​លោក​អ្នកធ្វើ​អ្វីមួយ​ហើយ​ជួប បញ្ហា​អាក្រក់​កើតឡើង​កុំ​គប្បី​កង្វល់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​ផ្លូវចិត្ត​និង​អស់សង្ឃឹម​ច្រើន​ផង​ព្រោះថា​បញ្ហា​រកាំចិត្ត​តែង​ចូល​យាយី​ជានិច្ច​៕

​ឆ្នាំមមី​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​លោកអ្នក​តែង​កើត​អារម្មណ៍​តានតឹង​ព្រោះតែ​បញ្ហា​យាយី​ច្រើន​ពិសេស​ការប្រកប​ការងា​រ​ក៏​តែង​មិនសូវ​ឆ្លើយតប​ដូច​ការរំពឹងទុក​នោះ ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​កុំ​សំលឹង​លាភ​ធំដុំ​ភ្លេច​លាភ​តូចតាច​ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​រឿង​រាវ​យាយី​ច្រើន​បន្តិច​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​ភាព​រកាំរកូស​និង​ពាក់មុខយក្ស​ដាក់គ្នា​ឥត​សូវ​ត្រូវ​គ្នា​ប៉ុន្មាន​នោះឡើយ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​ផលល្អៗ​តូចធំ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មក ផ្ទះ​មួយចំនួន​វិញ​ថែមទៀត​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀប​ដូច​ត្រី​នឹង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​គាប់ប្រសើរ​ទេ​ពិសេស​ទោះ​ធ្វើ​អ្វីៗ​ក៏​តែ​មិន​ឆ្លើយតប​ដូចជា​ទី​ពេញចិត្ត​នោះដែរ​។​ក្រៅពីនេះ​បើ​មានការ​សម្រេចចិត្ត​រឿង​សំខាន់​ឬ​ជួបចរចា​ពី​រឿង​អ្វីមួយ​តែង​ភ្លាត់​ឱកាស​ឬ​មិន​សម្រេច​ដូច​គាប់​បំណង​នោះ ឡើយ​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​ព្រោះ​តែង​អង្គុយ​ស្ងាប​ច្រើនជាង​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់​មុខ​ខ្លា​ដាក់គ្នា​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នាពេលនេះ​មិនសូវ​ហុច​ជា​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ឡើយ​ម្ល៉ោះហើយ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​សម្រេច​ជោគជ័យ​ទៅរួច​។​ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ មួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ទាល់តែ​ខិតខំ​ព្យាយាម​ទើប​អាចមាន​ភាព​ផ្អែមល្ហែម​ដូចដើម​វិញ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដ​ណើ​រ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ​ពិសេស​អាចមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ​ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រុះស្រួល​និង​ផ្អែមល្ហែម​គាប់ ប្រសើរ​គួរសម​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​ការប្រកប​ការងារងាយ​ទទួលផល​ឆ្លើយតប​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈានទៅ​មុខ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំ​លោ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕