Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់និយាយថ...

អ៊ីរ៉ង់និយាយថានឹងវាយអាម៉េរិកនិងអ៊ីស្រាអែល បើពួកគេហ៊ាន ធ្វើឱ្យមានកំហុសតែបន្តិច

ប្រមុខកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយនៅក្នុងសុន្ទរកថាផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា អ៊ីរ៉ង់បានត្រៀមខ្លួនវាយសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែលរួចហើយ ប្រសិនបើពួកគេផ្តល់ហេតុផលណាមួយដើម្បីធ្វើដូច្នេះ។

ឧត្តមសេនីយ៍ទោ ហូសស៊ីន សាឡាមី បាននិយាយនៅក្នុងពិធីមួយ ដែលប្រារព្ធថ្ងៃទី ៤០ ចាប់តាំងពីការស្លាប់របស់មេបញ្ជាការកំពូល កាសសេម សូឡីម៉ានី យ៉ាងដូច្នេះថា “ប្រសិនបើអ្នកធ្វើឱ្យមានកំហុសតែបន្តិច យើងនឹងវាយ អ្នកទាំងពីរភ្លាម”។

លោកសូឡីម៉ានី ប្រធានកងកម្លាំងឃូដ ដែលជាមែកធាងនៃកងឆ្មាំបដិវត្តន៍ ទទួលខុសត្រូវលើប្រតិបត្តិការនៅក្រៅអ៊ីរ៉ង់ ត្រូវបានសម្លាប់ដោយដ្រូនរបស់ អាម៉េរិក នៅទីក្រុងបាកដាដនៅថ្ងៃទី ៣ ខែមករា រួមជាមួយមេបញ្ជាការ កងជីវពលអ៊ីរ៉ាក់លោក អាប៊ូ ម៉ាឌី អាល់មូហានឌីស។

អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍បាននិយាយថា ការសម្លាប់លោកសូឡីម៉ានី នឹងនាំទៅដល់ការរំដោះទីក្រុងហ្ស៊េរុយសាឡិម។ នេះយោងតាមទីភ្នាក់ងារ សារព័ត៌មាន Tasnim។

លោក រ៉ាមេហ្សាន សារីហ្វ និយាយថា “ការធ្វើឃាតយ៉ាងកម្សាកញីម​លើមេបញ្ជាការសូឡីម៉ានីនិងលោក អាប៊ូ ម៉ាឌី អាល់មូហានឌីស ដោយសហរដ្ឋអាម៉េរិក នឹងនាំទៅដល់ការរំដោះទីក្រុងហ្ស៊េរុយសាឡិម ដោយគុណរបស់ព្រះជាម្ចាស់”។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី បាននិយាយ កាលពីសប្តាហ៍មុនថា អ៊ីរ៉ង់នឹងគាំទ្រក្រុមប្រដាប់អាវុធប៉ាឡេស្ទីន តាមដែលអាចធ្វើទៅបាននិងជំរុញឱ្យប្រជាជនប៉ាឡេស្ទីនប្រឈមមុខនឹងផែនការអាម៉េរិកសម្រាប់សន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន៕ ដោយ៖ កញ្ញាដាលីស/Ha

អ៊ីរ៉ង់នឹងវាយអាម៉េរិកនិងអ៊ីស្រាអែលភ្លាមបើពួកគេហ៊ានធ្វើឱ្យមានកំហុសតែបន្តិច

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular