អ្នកនយោបាយម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីមបាននិយាយថានាយករដ្ឋមន្ត្រី លោក មហាធៀ ម៉ូហាម៉ាតនឹងនៅតែបន្តកាន់អំណាចរហូតដល់ក្រោយពីកិច្ចប្រជុំរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នៅខែវិច្ឆិកា។
ប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំApec នៅឆ្នាំនេះ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”ខ្ញុំចង់ឱ្យលោកដឹកនាំប្រទេសរហូតដល់កិច្ចប្រជុំApec បញ្ចប់។ ប៉ុន្តែបញ្ហានេះ នឹងនឹងត្រូវបានសម្រេចដោយកិច្ចប្រជុំប្រធានក្រុមប្រឹក្សាសម្ពន្ធភាពPakatan Harapan នៅថ្ងៃទី២១ខែកុម្ភៈ”។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជានាយករដ្ឋមន្ត្រីរង់ចាំនេះ ក៏បាននិយាយលើកឡើងអំពីការខំប្រឹងប្រែងនានារបស់មនុស្សមួយចំនួនដើម្បីរក្សាលោកមហាធៀ ម៉ូហាម៉ាត ឱ្យកាន់អំណាចរហូតដល់ដំណាច់អាណត្តិនៅឆ្នាំ ២០២៣ ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា”នៅក្នុងការប្រជុំមួយលោក មហាធៀ ម៉ូហាម៉ាតនិងខ្ញុំបានពិភាក្សាអំពីការផ្លាស់ប្តូរអំណាច។ខ្ញុំបានលើកយកបញ្ហានេះមកពិភាក្សា…”៕ប្រែសម្រួល៖សុខា/sn

លោក អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវបានគេដឹងថាជានាយករដ្ឋមន្ត្រីរង់ចាំចូលកាន់តំណែងយូរជាងគេក្នុងលោក