Home ប្លែកៗ ឃើញ​មួយ​ភ្លែត...

ឃើញ​មួយ​ភ្លែត​គួរឱ្យ​ចង់​សើច តែ​គួរឱ្យ​ស្ញើ​ច​សរសើរ​ទឹកចិត្ត​ម្ចាស់​ការពារ​សត្វ​ចិញ្ចឹម ពី​វីរុស​កូ​រ៉ូ​ណា

ឃើញ​មួយ​ភ្លែត យើង​ប្រាកដជា​យល់ថា​គួរឱ្យ​ចង់​សើច​ប៉ុន្តែ​បើ​មើល​ឱ្យ​យូរ​ទើប​ដឹងថា​គួរឱ្យស្ញើ​ច​សរសើរ​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​ម្ចាស់​ក្នុង​ការការពារ​អាយុជីវិត​សត្វ​ចិញ្ចឹម​របស់ខ្លួន​ពី​វី​វីរុស​ផ្លូវដង្ហើម​ក៏​កាច​សាហាវ​កូ​រ៉ូ​ណា (Coronavirus)​។
​ ​
តាមរយៈ​រូបភាព​បង្ហោះ​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំងនេះ​បង្ហាញ​ពី​រាល់​វិធាន​ការដែល ពលរដ្ឋ​ចិន ធ្វើ​ដើម្បី​ការពារ​សត្វ​ចិញ្ចឹម​របស់ខ្លួន​ដូចជា​ពាក់ ម៉ាស់​ពេទ្យ ម៉ាស់​ក្រដាស ម៉ាស់​កំប៉ុង​ក្រដាស និង​សូម្បី​ម៉ាស់​ស្រោមជើង ជាដើម​ឱ្យ​ពួកវា​។ ហើយ​ទន្ទឹមនេះ ពួកគេ​ក៏​មិន ភ្លេច​ការពារ​ខ្លួនឯង​នោះដែរ​។​
​ ​
ជា​ដំណឹង​ល្អ បច្ចុប្បន្ន​គ្មាន​ភ័ស្តុតាង​បង្ហាញថា​វីរុស​កូ​រ៉ូ​ណា​ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច ១.១១៦ នាក់​អាច​ឆ្លើង​ទៅ​សត្វ​ចិញ្ចឹម​នោះឡើយ​នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក WHO​។ ទោះជា​យ៉ាងណា ពាក្យចាស់​ពោលថា “​ការពារ​ប្រសើរ​ជាង​ព្យាបាល​”៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular