អំឡុងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ស្រោមអនាម័យត្រូវគេប្រើដើម្បីចុចប៊ូតុងជណ្តើរយន្ត

498
ចែករម្លែក

ក្រុមហ៊ុនស្រោមអនាម័យ Durex ទទួលយកទាំងស្រុងនូវការចម្អកលេងកម្សាន្តលើស្រោមអនាម័យជាឧបករណ៍ការពារដ៏មានសុវត្ថិភាពប្រឆាំងមិនត្រឹមការមានគភ៌ទាំងមិនបានគ្រោងទុកប៉ុណ្ណោះទេ តែថែមទាំងទប់ទល់នឹងវីរុសកូរ៉ូណាទៀតផង។

មូលហេតុនេះហើយទើបស្រោមអនាម័យបានលក់ដាច់ស្តុកពីតាមផ្សារទំនើបបន្ទាប់ពីមនុស្សសម្រុកទិញកាលពីសប្តាហ៍មុន។

អំឡុងពេលផ្ទុះវីរុសនេះ ប្រជាជនសិង្ហបុរីមានការប្រុងប្រយ័ត្នខ្លាំងជាងគេអំពីអ្វីដែលពួកគេប៉ះពាល់ និង មនុស្សដែលនៅជុំវិញពួកគេ។ ប្រជាជននៅទីនោះប្រយ័ត្នខ្លាំងមែនទែនមិនហ៊ានប៉ះពាល់ប៊ូតុងជណ្តើរយន្តនិងដៃទ្វារបង្គន់សាធារណៈទេ។

តើអ្នកចង់ដឹងរឿងគួរឱ្យអស់សំណើចផ្សេងទៀតនៅទីនោះទេ? មានវីដេអូជាច្រើនបង្ហាញមនុស្សប្រើច្រាស់ដុសធ្មេញនិងដែកកេះដើម្បីដុតកម្តៅប៊ូតុង។ ហើយវីដេអូដែលគេចាប់អារម្មណ៍បំផុតគឺមនុស្សពាក់ស្រោមអនាម័យលើម្រាមដៃដើម្បីចុចប៊ូតុង៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម