បុរសចំណាស់ម្នាក់នៅប្រទេសចិន បានចាក់សាំងស្រោចជោកលើខ្លួនហើយចងផាវជុំវិញ ចង្កេះក្នុងបំណងធ្វើអត្តឃាត ដោយសារតែអាជ្ញាធរលុបចោលពិធីបង់កេខួបកំណើត របស់ខ្លួនព្រោះខ្លាចវីរុសកូរ៉ូណា (coronavirus) ឆ្លងរាលដាល។
ទីភ្នាក់ងារព័ត៌មានស៊ិនហួរ (Xinhua) បានចុះផ្សាយកាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈថា បុរសវ័យ ៥៩ ឆ្នាំមានត្រកូល វ៉ាង (Wang) ដែលរស់នៅក្រុងឆុងឈីង (Chongqing) ខាងលើនេះ បាន រៀបគម្រោងធ្វើពិធីបង់កេខួបកំណើតដោយអញ្ជើញភ្ញៀវ ១០ តុកាលពីចុងខែកន្លងទៅ។
ប៉ុន្តែដោយសារអាជ្ញាធរទូទាំងប្រទេសចិន បាននិងកំពុងរឹតបន្តឹងរាល់ការប្រមូលម្ដុំគ្នា ជាសាធារណៈដើម្បីទប់ការឆ្លងរាលដាល មន្ត្រីបានប្រាប់ឱ្យលោក វ៉ាងលុបចោលកម្មវិធី បង់កេនេះ ទើបធ្វើឱ្យគាត់ខូចចិត្តខូចថ្លើមដល់ថ្នាក់លែងចង់រស់គួរឱ្យហួសចិត្ត។
សូមបញ្ជាក់ថា ប្រជាជនរាប់ពាន់លាននាក់ទូទាំងប្រទេសចិន កំពុងប្រឈមការរឹតបន្តឹងនានា ដែលធ្វើឱ្យរាំងស្ទះដល់ការរស់នៅរបស់ពួកគេដោយសារតែកិច្ចប្រឹង ប្រែងទប់ការឆ្លងវីរុសកូរ៉ូណា ដែលរហូតមកទល់ពេលនេះបានឆ្លងទៅមនុស្សជាង ៤៤.៦០០ នាក់ និងផ្ដាច់ជីវិត មនុស្សជាង ១.១០០ នាក់៕ ប្រែសម្រួលៈខុម
