ឆេ​ល​ស៊ី​គ្រោង​ចរចា ផ្ទេរ​កីឡាករ ជឺ​រ៉េមី បូ​ហ្គា ក្នុងតម្លៃ​១២,៧​លាន​ផោន

385
ចែករម្លែក

​ក្លឹប​ឆេ​ល​ស៊ី​នឹងធ្វើ​ការចរចា​ដើម្បី​សម្រេច​ថា តើ​ត្រូវ​អនុវត្តន៍​លក្ខខណ្ឌ​ទិញ​ផ្តាច់​ខ្សែបម្រើ ជឺ​រ៉េមី បូ​ហ្គា (Jeremie Boga) ឬ​យ៉ាងណា​។​
​ ​
ក្លឹប​តោ​ខៀវ​ឆេ​ល​ស៊ី​បាន​លក់​កីឡាករ បូ​ហ្គា ទៅ​ក្លឹប Sassuolo នៅ​ក្របខណ្ឌ Serie A ក្នុងតម្លៃ​៣,៥ លាន​ផោន​កាលពី​ឆ្នាំ​២០១៨ ប៉ុន្តែ​ពួកគេ​មាន​ជម្រើស​ក្នុងការ​ផ្ទេរ​មកវិញ ក្នុងតម្លៃ​១២,៧​លាន​ផោន នៅពេល​រដូវ​កាល​ទិញដូរ​បើ​ទ្វារ​នៅ​រដូវក្តៅ​នេះ​។​
​ ​
កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​ធ្វើបាន​ល្អ​នៅ​ក្របខណ្ឌ​អ៊ីតាលី​នៅ​រដូវ​កាល​នេះ ដោយ​រកបានគ្រាប់​បាល់ អំឡុង​ប្រកួត​ជាមួយ​ក្រុម Juventus Inter Milan និង​ក្រុម Roma ស្របពេល​ជួយ ក្រុម​របស់ខ្លួន​ឡើងមក​ឈរ​នៅ​ពាក់កណ្តាល​តារាង​ពិន្ទុ​។​
​ ​
លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ជា​គ្រូបង្វឹក​ក្រុម​ឆេ​ល​ស៊ី​ស្ថិតក្នុង​ទីផ្សារ​ទិញដូរ កីឡាករ ដើម្បី​ពង្រឹង​ក្រុម​របស់លោក​នៅ​ដំណាច់​រដូវ​កាល​នេះ បន្ទាប់ពី​ខកខាន​មិនបាន បន្ថែម​សមាជិក​ថ្មី​ក្នុង​ក្រុម​ជម្រើស​អំឡុងពេល​រដូវ​កាល​ទិញដូរ​។​
​ ​
​អ្នកស្រី ម៉ា​រី​ណា ហ្គ្រា​ណូ​វ​ស្កា​អៀ (Marina Granovskaia) ប្រធាន​ក្លឹប​ឆេ​ល​ស៊ី ដែល​តាម ព័ត៌មាន​ថា គ្រោង​នឹង​ជួប​ជាមួយ​លោក ជី​អូ​វ៉ាន​នី កា​ណេ​វ៉ា​លី (Giovanni Carnevali) ប្រធាន​ក្លឹប Sassuolo ដើម្បី​ចរចា​នៅ​ថ្ងៃ​ពុធ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ជឺ​រ៉េមី បូ​ហ្គា (Jeremie Boga)

ទីតាំងផ្សាយពាណិជ្ជកម្ម