ចំនួន​ស្លាប់​និង​ឆ្លង​នៅ​ចិន​ថយចុះ ដោយ​ខេត្ត​ហ៊ូ​ប៉ី ស្លាប់​១១៦​នាក់​និង​ឆ្លង​ថ្មី​៤.៨២៣​បន្ថែម

645
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​និង​ឆ្លង​ថ្មី​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជំងឺឆ្លង​Covid-19 បាន​ថយចុះ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​កុម្ភៈ ដោយ​គណៈកម្មាធិការ​សុខាភិបាល​​ខេត្ត​បាន​រាយការណ៍​ការស្លាប់​ថ្មី​១១៦ និង​ឆ្លង​៤.៨២៣​បន្ថែម​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​។​

​ខេត្ត​ហ៊ូ​ប៉ី កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​មនុស្ស​ស្លាប់​ដោយ​ជំងឺ​Covid-19​នេះ​ដល់​ទៅ​២៤២​នាក់ និង​ឆ្លង​១៤.៨០០​នាក់ បន្ទាប់​ពី​ខេត្ត​ដូរ​វិធី​ថ្មី​ក្នុង​ការកំណត់​​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​នេះ​។​

​តួលេខ​ថ្មី​នេះ​នាំ​ឲ្យមនុស្ស​ស្លាប់​សរុប​ដោយ​វីរុស​នេះ​កើន​ដល់​១.៣​៨០នាក់ និង​ឆ្លង​សរុប​ជាង​៦៤.៦០០​នាក់​នៅក្នុង​ប្រទេស​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha