ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖”​ជាប់​ជា​ក្របខណ្ឌ​នគរបាលជាតិ​ហើយ​គឺ​ត្រូវ​ដាក់ខ្លួន​បន្ទន់កាយ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ឥត​គឹ​តថ្លៃ​និង​ដោយ​ស្មោះត្រង់​។​មិន​ត្រូវយក​តួនាទី​ភារកិច្ច​របស់ខ្លួន​ទៅធ្វើ​អ្វីដែល​ខុស​ផ្ទុយ​ពី​កាតព្វកិច្ច​របស់ខ្លួន ពី​ច្បាប់​និង​ពី​វិន័យ​សេចក្តីថ្លៃថ្នូរ​របស់​កង​កម្លាំង​នគរបាលជាតិ​នោះឡើយ “​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២០​ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល​ក្រោយពី​នគរបាល​ទាំងនេះ​បានបញ្ចប់​វគ្គ​សិក្សា​និង​មានឈ្មោះ​ក្នុង​ក្របខណ្ឌ​ជា​កងកម្លាំង​នគរបាលជាតិ ចំនួន​៣​ជំនាន់​(​វគ្គ​) ។​

​គឺ​ជំនាន់​(​វគ្គ​)​ឆ្នាំ​២០១៧​ឆ្នាំ​២០១៨​និង​ឆ្នាំ​២០១៩​សរុប​ចំនួន​ជាង​២៥០​នាក់​មកពី​តាម​បណ្តា​ការិយាល័យ​ជំនាញ​អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក​ក្រុង​និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤​កាលពី​រសៀល​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០ នៅ​សាលា​ប្រជុំ​ស្នងការដ្ឋាន​នគរ បាល​ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​បាន​បញ្ជាក់ថា​៖​ប្អូនៗ​ក្មួយៗ​គឺជា​ទំពាំង​ស្នង​ប្ញ​ស្សី​ក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ​។​ដូច្នេះ​ប្អូន​ត្រូវតែ​យកចិត្តទុកដាក់​ក្នុងការ​បម្រើប្រជាជន​ការពារ​បូរណភាព​ទឹកដី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​។​ត្រូវយក​តួនាទី​របស់ខ្លួន​ទៅ​ប្រព្រឹត្ត​នូវ​អំពើ​ល្មើសច្បាប់​ដូចជា​ធ្វើ​កំណត់ហេតុ​ឬ​របាយការណ៍​បំភ្លៃ​ការពិត ដោយ​ឃុបឃិត​ជាមួយ ជន​ប្រព្រឹត្តល្មើស យក​ខ្មៅ​ទៅ​ជាស​នោះឡើយ ។​

​លោក​បាន​បន្តថា​៖​ប្អូនៗ​កុំ​ធ្វើឱ្យ​អ្នក​គ្មាន​កំហុស​ទៅជា​មាន​កំហុស​នោះ​ព្រោះ​នឹងមាន​វិប្បដិសារី​បន្ទាប់ពី​ដឹងថា​៖​ខ្លួន​បាន​ក្បត់​ពី​ឧ​ត្ត​ម​គតិ​របស់ខ្លួន​។​ធ្វើជា​នគរបាល​ទៅ​បំរើ​ឲ្យ​គ្រួសា​និយម​បក្ខពួកនិយម​នោះឡើយ នគរបាល​គឺ​ត្រូវបំពេញ​តួនាទី​តាម​វិជ្ជាជីវៈ​របស់ខ្លួន ៕S/

​រូបថត ៖ ស្នងការ​នគរ​បាលប​ន្ទា​យ​មានជ័យ​ជួប​កម្លាំង​នគរបាល​៣​ជំនាន់ ក្នុង​បំណង​ពង្រឹង​វិន័យ និង​តួនាទី​ជា​នគរបាលជាតិ (​រូប ៖ ប​.​ជ័យ​)​