ដោយ​: ឆាយា​នាថ / ភ្នំពេញ​: តាម​បណ្តោយ​ផ្លូវ​លេខ​២៨៧ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ជា​រៀងរាល់ថ្ងៃ មិន​ថា​ព្រឹក មិន​ថា​ថ្ងៃត្រង់ មិន​ថា​ពេល​ល្ងាច គឺ តែងតែមាន​ការកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដោយសារតែ​ការដ្ឋាន TK Central បានដាក់​ឡាន​និង​សម្ភារ​ចំ​កណ្តាលផ្លូវ​។​

​ប៉ុន្តែ​បញ្ហា​នេះ ហាក់​មិនឃើញ​អាជ្ញាធរ​ខណ្ឌទួលគោក មាន​វិធានការ​ចំពោះ​ការដ្ឋាន TK Central ទាល់តែសោះ​។

​អ្នកធ្វើដំណើរ​តាមផ្លូវ​លេខ​២៨៧ នេះ ជាប្រចាំ បាន​អះអាង​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈថា តាមផ្លូវ​មួយ​នេះ តែងតែមាន​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ដោយសារតែ​ការដ្ឋាន TK Central បានដាក់​ឡាន​និង​សម្ភារចំ​កណ្តាលផ្លូវ​។ ណាមួយ​នៅខាងមុខ​នេះមាន​សាលារៀន​មួយទៀត ដែល​ចត​ឡាន​លើផ្លូវ​សាធារណៈ​ថែមទៀត គឺធ្វើឲ្យ​កាន់តែ​កកស្ទះ​ខ្លាំង​។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋសង្ឃឹមថាលោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក នឹងមាន​វិធានការ​ចំពោះ​ការដ្ឋាន TK Central ផង​៕ ល​/Ha