Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ​៦​នាក់​ដែល​ចាប់ខ្លួន​ក្នុង​ក្លិប FLY ទៅ​តុលាការ​, ៤០​នាក់​បញ្ជូនទៅ​មណ្ឌល​បន្សាប​, ២៤​នាក់​ដោះលែង​

ដោយ​: ចាន់តូ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០២០ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់ ក្នុងចំណោម​៧០​នាក់​ទៅ​តុលាការ​។​

​សូម​រម្លឹកថា កាលពី​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រា​ត្រ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ក្លិប​កម្ដាន្ដ​FLY (​ផ្លា​យ​) ផ្លូវ​កែវ​ចិន្តា ភូមិ ៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ករណីជួញដូរ ចាត់ចែង និង​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​សមគំនិត ដោយ​ឃាត់ខ្លួន​មនុស្ស ចំនួន ៧០​នាក់ (​ស្រី ២៦ នាក់​) និង​ចាប់យក​វត្ថុតាង បញ្ជូនមក​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ ចាត់ការ​តាម​នីតិវិធី មាន​៖
-​ម្សៅ​ក្រាម ពណ៌ ស​ថ្លា ចំនួន ១០១ កញ្ចប់ មាន​ទម្ងន់ ២៤,៣៥ ក្រាម ចេញ​ពណ៌ស្វាយ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ ខេ​តា​មីន ។
-​ថ្នាំ​គ្រាប់​ពណ៌ ស្លែ ចំនួន ៣២ គ្រាប់ មាន​ទម្ងន់ ១២,០៧ ក្រាម ចេញ​ពណ៌ ប្រផេះ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​(MDMA)​។
-​ថ្នាំ​គ្រាប់ ពណ៌​ត្រួយ​ចេក ចំនួន ១០ គ្រាប់ ទម្ងន់ ៤,៣៨ ក្រាម ចេញ​ពណ៌ ប្រផេះ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​(MDMA)​។
-​ម្សៅ​ម៉ដ្ឋ ពណ៌​ស ចំនួន ៣៥ កញ្ចប់​ថង់​តូច មាន​ទម្ងន់ ៧,៩៦ ក្រាម ចេញ​ពណ៌ ស្វាយ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ ខេ​តា​មីន ។
-​ថ្នាំ​គ្រាប់ ពណ៌ ស្លែ ចំនួន ១២ គ្រាប់ ទម្ងន់ ៤,៥៨ ក្រាម ចេញ​ពណ៌ ប្រផេះ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​(MDMA)​។
-​ថ្នាំ​គ្រាប់ ពណ៌ ត្រួយ​ចេក ចំនួន ៧ គ្រាប់ ទម្ងន់ ២,៥៩ ក្រាម​ចេញ​ពណ៌ ប្រផេះ សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​(MDMA)​។
-​ដបពណ៌ ខ្មៅ មានទឹក ពុំបាន​ដកយក​សំណាក​មក​ធ្វើតេស្ត​ទេ ។ សរុប ទម្ងន់ ៥៥,៩៣ ក្រាម ( ខេ​តា​មីន ទម្ងន់ ៣២,៣១​ក្រាម , អ៊ិ​ច​ស្តា​ស៊ី ទម្ងន់ ២៣,៦២​ក្រាម ) ។
-​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​ម៉ាក Suprem ចំនួន ០១
-​សម្បក​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន
-​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ១
-​ប្រាក់រៀល​ចំនួន ២ ៤០០ ០០០ រៀល (​ពីរលាន​សែសិប​ម៉ឺន​រៀល​)
-​ប្រាក់​ដុល្លារ​ចំនួន ៧៤០ ដុល្លារ​អាម៉េរិក
-​ម៉ូនីទ័រ​ម៉ាក ឌែ​ល ចំនួន ១ គ្រឿង ,-CPU ម៉ាក ឌែ​ល​ចំនួន ១ គ្រឿង
-​ម៉ាស៊ីន​ព្រី​ន​ម៉ាក EPSON មិន​ដំណើការ​ចំនួន ១ គ្រឿង
-​ម៉ាស៊ីន​ព្រី​ន​វិ​ក្កយ​ប​ត្រមិន​ដំណើការ​ចំនួន ២ គ្រឿង
-​អាយកូម​ម៉ាក TYT ពណ៌ខ្មៅ ចំនួន៥ គ្រឿង
​រថយន្ត​ចំនួន ៧ គ្រឿង
-​ម៉ូតូ​ចំនួន ៣៤ គ្រឿង
-​ឯកសារ​ពាក់​ព័ន្ធ​មួយចំនួន

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ថា មនុស្ស​ចំនួន ៤០ នាក់ (​ស្រី៩ នាក់ ) ដែលមាន​សារធាតុ​ញៀន ការិយាល័យ​បញ្ជូនទៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ ដើម្បី​ព្យាបាល​ស្តារនីតិសម្បទា​។ ហើយ​មនុស្ស ចំនួន ២៤​នាក់ (​ស្រី ១៥ នាក់ ) គ្មាន​សារធាតុ​ញៀន ដោយមាន​ការឯកភាព​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ការិយាល័យ​បានធ្វើ​កិច្ចសន្យាអប់រំ​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋានវិញ​។ ចំណែក​ជនសង្ស័យ​ចំនួន៦ នាក់ ឈ្មោះ រ័ត្ន ធា​រី ឈ្មោះ នុយ ធីតា ឈ្មោះ ធិ​ក យ៉​ន ឈ្មោះ ឃាង ដា​រ៉ា ឈ្មោះ សារិន លី​ថេ​ង ឈ្មោះ យ៉ង់ សុនី​ន ពាក់ព័ន្ធ​បទល្មើស ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លទ្ធផល​ចេញ​ហើយ ! លោក​ឡូយ ...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ឃុំខ្លួន​ជនសង្ស័យ​បីនាក់​...

​ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញៈ...

ខេត្តស្វាយរៀង​បង្កើត​ទីតា...

ដោយៈ​ស​រិ​ទ្ធ​/​ស្វាយរៀង​...

ផ្សព្វផ្សាយ​ខឹ្ល​ម​សារ​ខួ...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...