សីតុណ្ហភាពនៅទ្វីបអង់តាក់ទិកកើនឡើងដល់ជាង ២០ អង្សាសេមិនធ្លាប់មានពីមុនមក

771
ចែករម្លែក

អ្នកស្រាវជ្រាវម្នាក់និយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈថា ក្រុមអ្នកវិទ្យាសាស្ត្រនៅទ្វីបអង់តាក់ទិកបានកត់ត្រាសីតុណ្ហភាពថ្មី ២០,៧៥ អង្សាសេមិនធ្លាប់មានពីមុនមក ដោយបំបែកនូវព្រំដែន២០អង្សាសេជាលើកដំបូងនៅទ្វីបទឹកកកមួយនេះ។

អ្នកវិទ្យាសាស្ត្រសញ្ជាតិប្រេស៊ីល លោក កាឡូស សែហ្វើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងមិនដែលឃើញសីតុណ្ហភាពខ្ពស់បែបនេះនៅទ្វីបអង់តាក់ទិកនោះឡើយ”។

លោកបានក្រើនរំលឹកថា ការវាស់ស្ទង់ ដែលយកចេញពីស្ថានីយត្រូតពិនិត្យនៅកោះមួយក្បែរជ្រោយភាគខាងជើងទ្វីបអង់តាក់ទិកនៅថ្ងៃទី៩កុម្ភៈ “គ្មានអត្ថន័យអ្វីទេទាក់ទិននឹងនិន្នាការបម្រែបម្រួលអាកាសធាតុ” ពីព្រោះវាជាសីតុណ្ហភាពវាស់បានតែម្តងគត់ និងមិនមែនជាផ្នែកនៃសំណុំទិន្នន័យរយៈពេលវែងនោះទេ។

ប៉ុន្តែដំណឹងដែលថា ទ្វីបទឹកកកនេះឥឡូវបានកត់ត្រាសីតុណ្ហភាពក្តៅជាង២០អង្សាសេទំនងរឹតធ្វើឱ្យមានការបារម្ភថែមទៀតអំពីការឡើងកម្តៅផែនដី។

ការវាស់ស្ទង់នេះធ្វើឡើងនៅលើកោះសីម៉ួ ជាផ្នែកមួយនៃឧបទ្វីបនៅចុងជ្រោយភាគខាងជើងនៃទ្វីបអង់តាក់ទិក។

កោះនេះគឺជាទីតាំងរបស់មណ្ឌលស្រាវជ្រាវ Marambio របស់អាហ្សង់ទីន៕ ដោយ៖ កញ្ញាដាលីស

សីតុណ្ហភាពនៅទ្វីបអង់តាក់ទិកកើនឡើងដល់ ២០,៧៥ អង្សាសេមិនធ្លាប់មានពីមុនមក

ទីតាំងផ្សាយពាណិជ្ជកម្ម