ដោយៈសាវរក្ស/ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពវាយយកម៉ូតូពីជនរងគ្រោះបានសម្រេច តែរយៈពេល៣០ នាទីក្រោយមកត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានភ្លាមៗ ក្នុងករណីលួចមានស្ថានទម្ងន់ទោស កាលពី កាលពីម៉ោងជាង៤ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។
លោកហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤កុម្ភៈនេះថា ជនសង្ស័យឈ្មោះ ម៉ើ ណាសៀត ហៅអាឆក អាយុ២៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១២០១ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) និង ឈ្មោះចេង ចាន់វាស្នា ហៅអាតឿ អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សី កែវ(មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះលី រ៉ូហ្សាតភេទប្រុសអាយុ២៧ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៧៨៦ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
លោកអធិការបញ្ជាក់ទៀតថា ចំពោះសម្ភារដែលសមត្ថកិច្ចដកហូតបាន រួមមាន ៖ ម៉ូតូចំនួន២គ្រឿង 1-ម៉ូតូម៉ាកSUZUKI ស្មាស់ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1C8047 លេខតួ+ម៉ាស៊ីន៧១១០៤៨៥(ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)។ 2-ម៉ូតូម៉ាកហុងដា MSX ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ DD-2852 លេខតួ+ម៉ាស៊ីន ៥២០០១០៣ (ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញ)។ ទូរស័ព្ទចំនួន២គ្រឿង។
លោកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមានគ្នា២នាក់ចេញពីផ្ទះក្នុងគោលបំណងដើរលេងក៏មានជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងតាមពីក្រោយលុះមកដល់ចំណុចកើតហេតុខាងលើក៏បានជិះម៉ូតូមកកាក់ពីមុខជនរងគ្រោះរួចបានធ្វើសកម្មភាពវាយជនរងគ្រោះយកម៉ូតូជិះចេញទៅដោយមានសម្រែករបស់ជនរងគ្រោះស្រែកឲ្យជួយ កម្លាំល្បាតខណ្ឌ+ប៉ុស្តិ៍ជួយអន្តរាគមន៍ឈានទៅឃាត់ជនសង្ស័យបាន២នាក់និងម៉ូតូជនរងគ្រោះមកវិញនិងបក្ខពួកជនសង្ស័យ២នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។
ចំពោមុខ អធិការដ្ឋានបានបន្តស្រាវជ្រាវរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕B/Ha
