សំឡេងហ៊ោកញ្ជ្រៀវពីសំណាក់​ភ្ញៀវទេសចរចម្រុះជាតិសាសន៍ លើនាវាទេសចរណ៍MS Westerdam ថា “អរគុណ កម្ពុជា”

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ «អរគុណកម្ពុជា»នេះជាសំឡេងសាទររបស់អ្នក​ទេសចរ​លើនាវាទេសចរណ៍សហរដ្ឋអាម៉េរិកឈ្មោះ MS Westerdam ដែលឈប់​សំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២០ ក្នុងពេលបាន​ជួបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ដែលសម្តេចអញ្ជើញមកស្វាគមន៍អ្នកទេសចរ​ចម្រុះជាតិសាសន៍និងកងនាវិកសរុបជិត២០០០នាក់។

សម្រាប់ទិដ្ឋភាពទូទៅ ដែលក្រុមអ្នករាយការណ៍ព័ត៍មានយកបាន បើទោះជា​មិនគ្រប់អស់ ប៉ុន្តែបានរំលចនូវរូបភាពរំជួលចិត្តមួយចំនួនពីក្រុមអ្នកទេសចរ មានខ្លះស្រែក​ហ៊ោកញ្ជ្រៀវ គ្រវីដៃ ដាក់ដៃជាសញ្ញាបេះដូង និងខ្លះទៀត​ស្រក់ទឹកភ្នែក ក្នុងពេលដែលសម្តេចតេជោមានវត្តមាននៅលើផែ អាចសរុប​បានន័យជារួមពីក្រុមអ្នកទេសចរថា«អរគុណកម្ពុជា» ដែលប្រមុខរាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាតឲ្យនាវាមួយនេះចូលសំចតក្នុង​ដែនអធិបតេយ្យកម្ពុជា បន្ទាប់ពីនៅ​អណ្តែតតែលតោលលើសមុទ្រជាង១០ថ្ងៃកន្លងមក ដោយសារតែប្រទេសនិង​កោះខ្លះ​បដិសេធមិនឲ្យនាវានេះចូលចត ក៏ព្រោះតែការភ័យខ្លាចពីជំងឺCovid-19 ស្របពេលដែលមនុស្សនៅលើនាវានេះជិត២០០០នាក់ គ្មានអ្នកណាម្នាក់ដែល​ឆ្លងមេរោគនោះឡើយ។

បើតាមបទសម្ភាសន៍ពីបងប្អូនខ្មែរ-កាណាដាដែលធ្វើដំណើរតាមនាវានេះប្រាប់​ក្រុមអ្នករាយការណ៍ព័ត៍មាននៅកំពង់ផែក្រុងព្រះសីហនុថា«សម្តេចហ៊ុន​សែន ជាវីរបុរសក្នុងបេះ​ដូងនិងថាបែបនេះទើបកម្ពុជាមានសុខសន្តិភាពរហូតមក។

ហើយក៏សូមជូនពរដល់កម្ពុជាទទួលនូវ សន្តិភាពយូរអង្វែងបន្តទៀតក្រោម​ការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...