អគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ​​២ខ្នង ក្បែរវត្តញាណរង្សី ខណ្ឌឬស្សី​​កែវប្រើទឹកអស់២៣ឡានទើបរលត់​

164
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ អគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ផ្ទះឈើលើថ្មក្រោម អស់ចំនួន២ខ្នងផ្ទះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយអន្តរាគមន៍ជួយបាញ់ពន្លត់ភ្លាមៗ តែសំណាងល្អមិនបង្កអោយនរណាម្នាក់រងបួសឡើយ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងលេខ៦២R មូលដ្ឋានសង្កាត់ ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋមានផ្ទះនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញមានផ្សែងខ្មៅខ្មួញខ្មាញ ចេញអណ្ដាតភ្លើងឆាបរាលដាល យ៉ាងខ្លាំងបង្កអោយបងប្អូនប្រជាពលរដ្ឋរត់ប្រមូលសម្ភារៈប្រើប្រាស់ក្នុងផ្ទះរើចេញភ្លាម​ៗ​តែម្ដង។ ខណៈនោះផងដែរ រថយន្តពន្លត់អគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើន​គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ ជៀសវាងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។

លោកវរៈសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន​ពីប្រជាពលរដ្ឋថាមានករណីអគ្គិភ័យឆេះផ្ទះ កម្លាំងនគរបាល បានចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តគមន៍បាញ់ពន្លត់ រហូតមកដល់វេរលត់ទៅវិញ ទាំងស្រុង។

លោកនាយការិយាល័យបានបញ្ជាក់ផងដែរ មូលហេតុអគ្គីភ័យនេះកើតឡើង គឺជំហានដំបូងសមត្ថកិច្ចយើងដាក់សង្ស័យថាមូលហេតុនៃការឆាបឆេះ គឺឆ្លងចរន្តអគ្គីសនី។ ក្នុងប្រតិបត្តិការនេះផងដែរ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​២៣​គ្រឿង ដើម្បីបាញ់ពន្លត់ទើបរលត់ និងការខូចខាត ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផ្ទះ ទំហំ៦​ម៉ែត្រ គុណនឹង៧ ម៉ែត្រ ទាំងស្រុង តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ