Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​​ហាងឆេង​ស្វា...

​​ហាងឆេង​ស្វាយកែវ​ល្មៀត​ធ្លាក់​ថ្លៃ​ពាក់កណ្តាល​ធ្វើឱ្យ​កសិករ​បាក់​ទឹកចិត្ត​

ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​ដល់​រដូវ​ប្រមូល​ផល​ស្វាយកែវ​ល្មៀត​មកដល់​បែរជា​តម្លៃ​ត្រូវ​អ្នកដើរ​ម៉ៅការ​បញ្ចុះតម្លៃ​ជាហេតុ​ធ្វើឱ្យ​កសិករ​មានការ​ត្អូញត្អែរ​ដោយសារ​គ្មាន​ទីផ្សារ​នាំចេញ​។​ផ្លែស្វាយ​សម្បូរ​លើស​តម្រូវ​ការ​ក្នុងស្រុក​ដែល​ធ្វើឱ្យ​ធ្លាក់​ថ្លៃ​ចុះ​ស្ទើរ​ពាក់កណ្ដាល​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំទៅ​មិញ​។​ម្ចាស់​ចម្ការ​ស្វាយបាន​និយាយថា​ស្វាយ​ធ្លាក់​ថ្លៃ​ដោយសារតែ​ហាងឆេង​ស្ថិតនៅលើ​បបូរមាត់​ឈ្មួញកណ្ដាល​ដែលជា​អ្នកដើរ​ប្រមូល​ទិញ​។


​លោក​ហាប់​សៀង​ហូ​ប្រធាន​សហគមន៍​ស្ទឹង​សង្កែ​ស្រុក​បាណន់​បាន​និយាយថា​តម្លៃ​ស្វាយកែវ​ល្មៀត​ខុសរដូវ​គឹ​មានតម្លៃ​ថ្លៃ​ក្នុង​១​គីឡូក្រាម​ពិ​១.៣០០​ដល់​ជាង​២.០០០​រៀល​ព្រោះតែ​គេ​ប្រើ​ថ្នាំ​អ្វី​ឱ្យបាន​ផ្លែ​ខុសរដូវ​។​ប៉ុន្តែ​ក្នុង​រដូវ​ប្រមូល​ផល​នេះ​បាន​ធ្លាក់​ថ្លៃ​ប្រមាណ​ពាក់កណ្តាល​ដោយសារ​ស្វាយ​សម្បូរហូរហៀរ​ពេក​។​

រីឯ ស្វាយ ច្រក កញ្ចប់ សម្រាប់ លក់ លើ ទីផ្សារ លក់ បាន តម្លៃ ចន្លោះ ពី ១.៨០០ រៀល ដល់​២.៣០០ រៀល ក្នុង ១ គីឡូក្រាម​។ តែ ពេល នេះ ស្វាយ ទាំង ២ ប្រភេទ នេះ​គាត់ លក់បាន​តម្លៃ​តែ​ពាក់កណ្ដាល ឆ្នាំទៅ ។​គាត់ មិនដឹង អំពី មូលហេតុ នៃ ការ ធ្លាក់ ចុះ តម្លៃ នេះ ទេ ។​តែបើ តាម ការ ស្វែង យល់​ខ្លះ ៗ និង​ម្ចាស់ ចម្ការ ដទៃ ទៀត ដែល និយាយ ត ៗ គ្នា​ទំនង ដោយសារ ក្រុម ឈ្មួញកណ្ដាល ក្រឡុក ទីផ្សារ តែ ម្ដង ។

ប្រធាន​សហគមន៍​រូប​នេះ​បាន​បន្តថា​ផ្លែស្វាយ​គាត់​ដល់​រដូវ​ប្រមូល​ផល​មាន​២​ប្រភេទ​គឺ​ប្រភេទ​ស្វាយ​សម្រាប់​ឈ្មួញ​នាំ​ចេញទៅ​រោងចក្រ​ក្រៅ​ស្រុក​និង​ប្រភេទ​ស្វាយ​សម្រាប់​នាំចេញ​ដែរ​តែ​សម្រាប់​ដាក់លក់​នៅតាម​ទីផ្សារ​(​ស្វាយ​ច្រក​ថង់​នៅលើ​ដើម​)​។​ឆ្នាំមុន​ស្វាយ​សម្រាប់​ចូល​រោងចក្រ​គាត់​លក់​ឱ្យ​ក្រុម​ហ​ឥន​មិ​សូ​តា​របស់លោក​ឧកញ៉ា​តាម​មី​សែ​ល​បាន តម្លៃ ចន្លោះ ពី ១.០០០ រៀល ដល់​១.៤០០ រៀល ក្នុង ១ គីឡូក្រាម ។​

​ដោយឡែក​លោក​អ៊ី​ន​សំអាន​ប្រធាន​សហគមន៍​ដាំ​ផ្លែឈើ​ស្រុក​បាណន់​ក៏បាន​ត្អូញត្អែរ​ប្រហាក់ប្រហែល​ប្រធាន​សហគមន៍​មុន​។​លោក ពឿ ន ពុ​ច​អ្នកដើរ​ម៉ៅការ​ស្វាយ​ក្នុង​ចម្ការ បានឱ្យដឹងថា​សព្វថ្ងៃ ស្វាយ ប្រភេទ នេះ ខ្ញុំ ទិញ ពី កសិករ ដល់ ចម្ការ ក្នុង តម្លៃ ចន្លោះ ពី ៥០០ ទៅ ៦០០ រៀល ក្នុង ១ គីឡូក្រាម ។​តែបើ ឃើញ ផ្លែ ល្អ និង ធំ ៗ បន្តិច ខ្ញុំ អាច ទិញ ក្នុង តម្លៃ ដល់ ៧០០ រៀល ។​

​លោក ពឿ ន ពុ​ច​បាន​បន្តថា​ចំពោះ​តម្លៃ ស្វាយ ធ្លាក់ ចុះ​ដោយសារ តែ រដូវ នេះ សំបូរ ស្វាយ​។ គាត់ បាន ពន្យល់ ថា សព្វ ថ្ងៃនេះ ក​សិ ករ ចាប់ផ្ដើម ប្រមូល ផល ផ្លែស្វាយ ធម្មតា ផង ( ស្វាយ ដែល ផ្លែ តាម រដូវ កាល មិន ប្រើ ថ្នាំ បញ្ជា ) ។​ផ្លែស្វាយ ដែល ប្រើ ថ្នាំ បញ្ជា ខុសរដូវ ផង ទើប សំបូរ ស្វាយ នៅ លើ ទីផ្សារ ដែល ជា ហេតុ ធ្វើ ឱ្យ ធ្លាក់ ថ្លៃ យ៉ាង គំហុក បែប នេះ ។

​ប៉ុន្តែ បើ រដូវ ណា ដែល មាន តែ ស្វាយ បញ្ជា ផ្លែ ខុសរដូវ គឺ មាន ទីផ្សារ ខ្ពស់ ហើយ ព្រោះ ពេល នោះ មិន សូវ សំបូរ ស្វាយ ។ ដូច្នេះ តំលៃ ស្វាយ ធ្លាក់ ចុះ នៅ ពេល នេះ មិនមែន មក ពី ឈ្មួញ ក្រឡុក​តម្លៃ​ទេ​៕S/

​ ​ ​រូប​ថ​តៈ​ស្វាយ​លែ​វ​ល្មៀត​សម្បូរ​ពេក​ទើ​ន​តម្លៃ​អ្លា​ក់​ជិត​ពាក់កណ្តាល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...