Home កម្សាន្ត ​ប្រគំ​តន្ត្រ...

​ប្រគំ​តន្ត្រី​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​និង​ចែក​ស្រោមអនាម័យ​ឥតគិតថ្លៃ

​ដោយៈ​សុផល​/​ភ្នំពេញ​៖​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា​(AHFCambodia)​នឹង​ប្រារព្ធ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ជា​ថ្ងៃ​ដែល​យើង​បង្ហាញ​ពិភពលោក​ឱ្យបាន​ដឹងថា ស្រោមអនាម័យ «​តែងតែ​ទាន់សម័យ​»​និង​ហេតុអ្វី​បានជា​យើង​ត្រូវការ​តស៊ូ​មតិ​ជាបន្ទាន់​ក្នុងការ​លើកកម្ពស់​ដល់​ការទទួលបាន​ស្រោមអនាម័យ​ឱ្យ​កាន់តែ​ប្រសើរឡើង​នៅក្នុង​ថ្ងៃ ទិវា​ស្រោមអនាម័យ​អន្តរជាតិ​(ICD) ។​

​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​១៥​ខែកុម្ភៈ​២០២០​នៅ​សួនច្បារ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល​ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​៩​យប់​។​ជាងនេះទៅទៀត​មានការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​និង​ចែក​ស្រោមអនាម័យ​ដោយ​ឥតគិតថ្លៃ​។

នៅវេលា​ម៉ោង​១៧:៣០ ដល់ ១៨:០០ មានការ ជួបជុំគ្នា​ប្រមាណ​១៥០​នាក់ មកពី​អង្គការ​ដៃគូ​សហការ និង​សហគមន៍​ហើយ​នៅ​ម៉ោង​១៨:០០ ដល់ ២១:០០​មាន ការប្រគំ​តន្ត្រី​កំពូល​តារាចម្រៀង កញ្ញា ទេព បូ​ព្រឹក្ស និង​តារា​ជាច្រើនរូប​ទៀត នឹងចូលរួម សម្តែង​ក្នុង​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​នេះ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រថយន្ត​ទំនើបសម្រស់ឆើតឆាយស...

ដោយៈ​សុផល​/​ភ្នំពេញ​៖​រថយ...

អភិបាល​អភិបាលខណ្ឌ​សែន​សុខ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

អង្គការសិទ្ធិមនុស្ស​ស្នើឱ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

អភិបាលក្រុងហ្សា​ការតា ឆ្ល...

​ប្រែ​សម្រួលៈ​វាសនា​/​ហ្ស...