ដោយៈសុផល/ភ្នំពេញៈនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០នេះក្រុមហ៊ុនខែ្មរប៊ែវើរីជីសបានបរិច្ចាគទឹកបរិសុទ្ធកម្ពុជាចំនួន១៤.៥០០កេសជូនដល់អ្នកជំងឺនៅមន្ទីរពេទ្យធំៗចំនួនពីរបន្ថែមទៀតគឺមន្ទីរពេទ្យកុមារជាតិនិងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ការបរិច្ចាកនេះកាលពីថ្ងៃទី១៣ខែកុម្ភៈក្រុមហ៊ុនខែ្មរប៊ែវើរីជីសបានបរិច្ចាគទឹកបរិសុទ្ធសរុបចំនួន១៨.៥០០កេសទៅដល់អ្នកជំងឺនៅមន្ទីរពេទ្យចំនួនបី៖មន្ទីរពេទ្យព្រះកុសុមៈមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៤និងមន្ទីរពេទ្យកាល់ម៉ែត ។

សូមបញ្ជាក់ថា៖ក្រុមហ៊ុនខែ្មរប៊ែវើរីជីសបានបរិច្ចាគទឹកបរិសុទ្ធកម្ពុជាចំនួន៣៣.០០០កេសដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យធំៗចំនួន៥ក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃសម្រាប់ពិសារ។លោកស្រីគង់កុសលនាយិកាផ្នែកទីផ្សារក្រុមហ៊ុនខែ្មរប៊ែវើរីជីសបានមានប្រសាសន៍ថា៖ការចូលរួមបរិច្ចាគទឹកបរិសុទ្ធកម្ពុជារបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីសគឺធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋជួយសម្រាលបន្ទុកគ្រួសារអ្នកជំងឺ។ជាពិសេសចែករំលែកនូវសេចក្ដីស្រឡាញ់ចំពោះអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

លោកស្រីបានលើកឡើងថាការជួយទឹកបរិសុទ្ធ៣៣.០០០កេសដល់អ្នកជំងឺនេះក៏ជាចំណែកមួយនៃការជួយសង្គមកម្ពុជាផងដែរ។លោកស្រីគង់កុសលបានបន្តថា៖បានជាក្រុមហ៊ុនខែ្មរប៊ែវើរីជីសជ្រើសរើសយកថ្ងៃទី១៣និង១៤ខែកុម្ភៈសម្រាប់ការបរិច្ចាគទឹកបរិសុទ្ធគឺដោយសារថ្ងៃទី១៤ខែកុម្ភៈជាទិវានៃក្តីស្រឡាញ់។ដូច្នេះក្រុមហ៊ុនចង់ចែករំលែកក្តីស្រឡាញ់ជូនដល់អ្នកជំងឺដែលកំពុងនៅសម្រាកពេទ្យ។

ទឹកបរិសុទ្ធកម្ពុជាទឹកពិសាស្តង់ដារខ្ពស់ត្រូវបានបន្សុទ្ធ១០០ភាគរយដោយបច្ចេកវិទ្យាទំនើបបំផុតរបស់អាល្លឺម៉ង់ដែលអាចជួយបំពេញជាតិទឹកក្នុងខ្លួនធ្វើឱ្យស្បែកមានសំណើមនិងអាចប្រើប្រាស់ជាទឹកពិសាប្រចាំថ្ងៃបាន៕S/

ចំណងជើងរូបថត៖ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីសបានបរិច្ចាគទឹកបរិសុទ្ធកម្ពុជាចំនួន៣៣០០០កេស ដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យធំៗចំនួន៥ក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃ(រូបៈសុផល)




