ដោយៈសុផល/ភ្នំពេញៈក្រុមហ៊ុនអ៊ីដតខូខេមបូឌាដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជាបានប្រកាសពីភាពជោគជ័យនៃការដាក់ពង្រាយបង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នៅខេត្តសៀមរាប។នេះដែលសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរចនានិងការច្នៃប្រឌិតនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។

លោកPhillipWongនាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង(AseanNorth)នៃក្រុមហ៊ុនអ៊ីដតខូគ្រុបបានមានប្រសាសន៍ថា«ខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលត្រូវការបណ្តាញទំនាក់ទំនងគ្របដណ្តប់កាន់តែទូលំទូលាយនិងអាចទុកចិត្តបាន។ការច្នៃប្រឌិតផ្នែកហេដ្ឋារចនាសម្ព័ន្ធកាបូនថ្មីនេះវាពិតជាសមស្របខ្លាំងណាស់ទៅនឹងបរិបទនៃតម្រូវការជាក់ស្តែងមួយនេះ»។
លោកបានបញ្ជាក់ថា៖បង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នេះត្រូវបានសាងសង់ឡើងដោយផ្អែកលើគុណប្រយោជន៍សំខាន់ៗពីរយ៉ាងគឺ៖ ដើម្បីពង្រីកបណ្តាញទំនាក់ទំនងឱ្យបានកាន់តែទូលំទូលាយ និងប្រសើរជាងមុននិងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានក្នុងសហគមន៍។ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់ អ៊ីដតខូ ចំពោះនិរន្តរភាព និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។
លោកបានបន្តថា«រចនាសម្ព័ន្ធថ្មីនេះមានទម្ងន់ស្រាលហើយត្រូវបានដំឡើងនៅលើដំបូលអាគារដែលមានកម្ពស់ប្រហែល១៥ម៉ែត្រ។រចនាសម្ព័ន្ធទាំងនេះអាចដាក់ដំឡើងនៅលើដំបូលដោយមិនចាំបាច់បំពាក់និងចងភ្ជាប់ទៅនឹងអាគារហើយមិនមានផលប៉ះពាល់ដល់អាគារដូចការដែលយើងប្រើប្រាស់នូវរចនាសម្ព័ន្ធធ្វើពីដែកនោះទេ។វាអាចដំឡើងបានក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះហើយវាសមស្របទៅនឹងតម្រូវការនៃផែនការរៀបចំទីក្រុងទៀតផង។»

កាលពីឆ្នាំមុនក្រុមហ៊ុនបានប្រកាសថាខ្លួនបានកាត់បន្ថយការបំភាយកាបូនបានរហូតដល់ទៅ៥៤ភាគតរយដែលសម្រេចបាននូវលទ្ធផលមួយឆ្នាំមុនគោលដៅរបស់ក្រុមហ៊ុនហើយលើសផែនការដែលបានកម្រិតទុក១៤ភាគរយ។ខណៈដែលប្រទេសនានានៅក្នុងពិភពលោកជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅឌីជីថលរបស់ពួកគេ។ភាពចាំបាច់សម្រាប់ការតភ្ជាប់ទំនាក់ទំនងឱ្យកាន់តែប្រសើរមានការកើនឡើងគួរឱ្យកត់សម្គាល់នោះតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួមដែលមានភាពបត់បែន និងផ្តល់ផលប៉ះពាល់តិចតួចបំផុតចំពោះបរិស្ថានក៏កំពុងតែមានការកើនឡើងផងដែរ។
សម្រាប់ក្រុមហ៊ុនអ៊ីដតខូនិរន្តរភាពគឺជាគោលការណ៍គ្រឹះតែមួយគត់ដែលធ្វើឲ្យប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុនមួយនេះកាន់តែទទួលបានជោគជ័យស្របពេលដែលក្រុមហ៊ុនបាននឹងកំពុងបំពេញបាននូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលកំពុងតែមានកើនឡើងជាលំដាប់នេះ។
ជាមួយនឹងការយកចិត្តទុកដាក់ឥតឈប់ឈរលើវិស្វកម្មបៃតងគឺនិរន្តរភាពនៃបរិស្ថាន ក្រុមហ៊ុន អ៊ីដតខូគ្រុបបានដាក់ពង្រាយនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពច្នៃប្រឌិតជាច្រើននិងបានប្រើប្រាស់ថាមពលកកើតឡើងវិញយ៉ាងទូលំទូលាយផងដែរ។រហូតមកដល់បច្ចុប្បន្ននេះក្រុមហ៊ុនបានដាក់ពង្រាយរចនាសម្ព័ន្ធសរុបចំនួន៣៥ដែលត្រូវបានសាងសង់ពីសម្ភារថ្មីជំនួសប្រកបដោយភាពច្នៃប្រឌិតនិងបំពាក់នៅតាមទីតាំងសរុបចំនួន១.៣៩៤ទីតាំងជាមួយនឹងថាមពលកកើតឡើងវិញ៕S/

ចំណងជើងរូបថត៖អ៊ីដតខូខេមបូឌាដាក់ពង្រាយបង្គោលអង់តែនថ្មីច្នៃពីកាបូនដំបូងគេបង្អស់នៅខេត្តសៀមរាប