អភិបាលស្រុកបន្ទាយស្រីព្រមាន​ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ​បើម្ចាស់ដីឡូត៍នៅបន្តសកម្មភាព​

ដោយៈអង្គរតូច/សៀមរាប ៖ អភិបាលស្រុកបន្ទាយស្រី បានថ្លែងថា នឹងចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ប្រ សិនបើម្ចាស់ដីឡូត៍ នៅតែហ៊ានបន្តឈូសឆាយដោយបំពាន។

អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ ថ្លែងបញ្ជាក់តាមទូរសព្ទ័ នាព្រឹកថ្ងៃទី១៤ កុម្ភៈយ៉ាងដូច្នេះ គឺបន្ទាប់ពីមានបុគ្គលទៅឈូសឆាយព្រៃ បង្កើតជាគម្រោងពុះដីឡូត៍លក់ ដោយគ្មានច្បាប់អនុញ្ញាតិ។

លោកបន្តថា កាលពីថ្ងៃទី១៣កុម្ភៈម្សិលមិញនេះ មន្រ្តីបានចុះទៅពិនិត្យឃើញថា ទីតាំងដីខាងលើនៅក្នុងភូមិសាស្ត្រភូមិរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដីនេះស្ថិតក្នុងតំបន់២ ដែលជាដែនគ្រប់គ្រងដោយអាជ្ញាធរអប្សរា។ លោកទទួលស្គាល់ថា ពិតជាមានការឈូស​ឆាយរួចរាល់ប្រហែល៣ទៅ៤ហិកតាមែន តែសកម្ម ភាពនោះយើងទើបតែដឹង។ ​

ជាមួយនឹងការចុះទៅពិនិត្យរបស់មន្ត្រី គឺបានហៅម្ចាស់មកធ្វើកិច្ចសន្យាបញ្ឃប់គ្រប់សកម្មភាពទាំងអស់។

អភិបាលស្រុកវ័យក្មេងរូបនេះ បញ្ជាក់យ៉ាងដាច់ខាតថា លោកនឹងសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ ចាត់វិធានការចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ប្រសិនបើម្ចាស់​គម្រោងដីឡូត៍ខាងលើ នៅតែបន្តឈូសឆាយឬឈូសឆាយដោយលួចលាក់ក្នុងប្រការណាមួយ។ មិនថាដីនោះវាស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ឬក៍ដីស្របច្បាប់នោះទេ តែរាល់ការធ្វើអាជីវកម្មណាមួយ ចាំចាប់ត្រូវសុំច្បាប់ជាមុន។

ជាមួយការអះអាង ចាត់វិធានការផ្លូវច្បាប់របស់អភិបាលស្រុកបន្ទាយស្រីនេះ អ្នកនាំពាក្យអង្គភាពអាជ្ញាធរជាតិអប្សរា លោកឡុង កុសល ក៍បានថ្លែងតាមទូរសព្ទ័ផងដែរថា អាជ្ញាធរអប្សរា រីករាយចូលរួមសហការជាមួយអាជ្ញាធរស្រុក ក្នុងការទប់ស្កាត់រាល់ការទន្រ្ទានយកដីព្រៃ ឬដីរបស់រដ្ឋដែលគ្រប់គ្រងដោយអប្សរា។លោកបន្តថា ទីតាំងគម្រោងដីពុះឡូត៍ខាងលើនេះ អប្សរាធ្លាប់បានចុះទៅហាមឃាត់ម្តងរួចមកហើយ តែបុគ្គលខាងលើ នៅលួចលាក់ធ្វើសកម្មភាព។ ចឹងទេអាជ្ញាធរអប្សរា ត្រៀមខ្លួនគ្រប់ ពេល សម្រាប់ការសហការទប់ស្កាត់ រាល់ការទន្រ្ទាន កាន់កាប់នូវអ្វីដែលជាសម្បត្តិបេតិកភណ្ឌ។

ទោះបីអាជ្ញាធរស្រុកបន្ទាយស្រី មិនទាន់បង្ហាញថា ម្ចាស់ទីតាំងដីឡូត៍ខាងលើជានណា ប៉ុន្តែមន្ត្រីដែលស្ថិតក្នុងហេតុការណ៍ អោយដឹងថា ម្ចាស់ដីឡូត៍ឈ្មោះឈិន សំអឿន ភេទប្រុសអាយុ ៥៤ឆ្នាំ។ គាត់គ្រោងឈូសឆាយដីនៅទីនោះ ប្រហែល៤០ហិកតា ប៉ុន្តែពេលនេះទើបឈូសបាន៣ទៅ៤ហិកតាប៉ុណ្ណោះ។

នៅថ្ងៃទី១៤កុម្ភៈនេះ លោកឈិន សំអឿន ដែលអះអាងថាជាម្ចាស់គម្រោងដីឡូត៍ មិនអាចសុំការបំភ្លឺបានទេ ដោយអ្នកទទួលទូរសព្ទ័ឆ្លើយថា ច្រឡំលេខ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...