រដ្ឋបាលខេត្តសៀមរាបនិងសហព័ន្ធ​កីឡាទូកកាកកានូនិងរ៉ូអ៊ីងកម្ពុជា ​នឹងរៀបចំការប្រកួតកីឡាទូក​ប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ​ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីង នៅ​តំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី ​

ដោយ:គូលែន/សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបនិងសហព័ន្ធកីឡាទូកកាកកានូនិង​រ៉ូអ៊ីងកម្ពុជា នឹងរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូក​កានូ-កាយ៉ាក់និងទូករ៉ូអ៊ីង នៅតំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

នេះគឺជាការបញ្ជាក់ឲ្យដឹងពីរដ្ខបាលខេត្តសៀមរាប នាថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០នេះ ។

តាមខ្លឹមសារនៃលិខិតរបស់សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា ដើម្បីបំផុស និង លើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ឲ្យមានសកម្មភាពនៅទូទាំងប្រទេស ជាពិសេសនោះ គឺយុវជនចូលរួមលេងកីឡា និង ជៀសផុតពីគ្រឿងញៀន ក៏ដូចជាការលើកកម្ពស់សុខមាលភាព សមត្ថភាពសម្រាប់ចូលរួមប្រកួតកីឡាទូកថ្នាក់ជាតិ និង អន្តរជាតិ ដើម្បីឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ខ្លឹមសារនៃលិខិតបានឲ្យដឹងទៀតថា នេះជាការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីង ជ្រើសរើសជើងឯកភូមិភាគទាំង៥ នៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ហើយសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានដាក់ចេញនូវគម្រោងផែនការយុទ្ធសាស្ត្របើកវគ្គបណ្ដុះបណ្ដាល និង ការប្រកួតឲ្យបានច្រើនដងក្នុងមួយឆ្នាំ ដើម្បីបង្កើននូវបទពិសោធន៍ និង បច្ចេកទេសដល់កីឡាករ កីឡាការិនី និង ត្រៀមជ្រើសរើសយកមកប្រមូលផ្ដុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ខណៈខេត្តសៀមរាប ស្ថិតក្នុងភូមិភាគបឹងទន្លេសាប រួមជាមួយខេត្តពោធិសាត់ , កំពង់ឆ្នាំង , បន្ទាយមានជ័យ , បាត់ដំបង និង ខេត្តប៉ៃលិន ដែលនឹងត្រូវរៀបចំការប្រកួត និង វគ្គបណ្ដុះបណ្ដាលក្នុងរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅខេត្តសៀមរាប ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ នៅសាលប្រជុំសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ ការយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០ ដោយមានការចូលរួមពី លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ សហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៉ីងកម្ពុជា ដោយមានការចូលរួមពីសមាជិកប្រតិភូនៃសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៉ីងកម្ពុជា និង មន្ត្រីនៃអង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប ។

ក្នុងកិច្ចប្រជុំនេះ បានសម្រេចយកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ ការយ៉ាក់ និងទូករ៉ូអ៊ីង ចាប់ដំណើរការពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅតំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប និងពិធីតាំងពិព័រណ៍ និងប្រគុំតន្ត្រីចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។ សូមបញ្ជាក់ថា ភូមិភាគទាំង០៥ ដែលសហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៉ីងកម្ពុជា គ្រោង រៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ និង ទូករ៉ូអ៊ីងនេះ រួមមាន ៖

១. ភូមិភាគនារតី មានខេត្តតាកែវ , កំពត , កែប , ព្រះសីហនុ , កំពង់ស្ពឺ និង ខេត្តកោះកុង ការប្រកួតនិងវគ្គបណ្ដុះបណ្ដាលចាប់ដំណើរការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ នៅខេត្តតាកែវ ។

២. ភូមិភាគបឹងទន្លេសាប មានខេត្តពោធិសាត់ , កំពង់ឆ្នាំង , សៀមរាប , បន្ទាយមានជ័យ , បាត់ដំបង និង ខេត្តប៉ៃលិន ការប្រកួតនិងវគ្គបណ្ដុះបណ្ដាលចាប់ដំណើរការពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកុម្ភៈ នៅតំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងក្រុងសៀមរាប ។

៣. ភូមិភាគវាលរាប មានខេត្តកណ្ដាល , កំពង់ចាម , ត្បូងឃ្មុំ , កំពង់ធំ , ព្រៃវែង និង ខេត្តស្វាយរៀង ការប្រកួតនិងវគ្គបណ្ដុះបណ្ដាលចាប់ដំណើរការពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅខេត្តកណ្ដាល ។

៤. ភូមិភាគឦសាន មានខេត្តក្រចេះ , ស្ទឹងត្រែង , ព្រះវិហារ , ឧត្ដរមានជ័យ , រតនគីរី និង ខេត្តមណ្ឌលគីរី ការប្រកួតនិងវគ្គបណ្ដុះបណ្ដាលចាប់ដំណើរការពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅខេត្តក្រចេះ ។

៥. មណ្ឌលរាជធានីភ្នំពេញ មានក្រសួងមហាផ្ទៃ , ក្រសួងការពារជាតិ , ក្រសួងពាណិជ្ជកម្ម និង រាជធានីភ្នំពេញ ការប្រកួតនិងវគ្គបណ្ដុះបណ្ដាលចាប់ដំណើរការពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា និងពិធីតាំងពិព័រណ៍ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៅបឹងតាមោក រាជធានីភ្នំពេញ អន្ដរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីង នៅតំបន់បឹងឈូក ក្នុងស្រុកបន្ទាយស្រី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular