ក្រុមអាជ្ញាធរទីក្រុងហាណូយបានរកឃើញក្រុមហ៊ុនមួយដែលប្រើក្រដាសបង្គន់(ក្រដាសអនាម័យ)ដើម្បីផលិតម៉ាសមុខចំពេលមានតម្រូវការកើនឡើងដោយសារតែការផ្ទុះឡើងនៃវីរុសCovid-19។នេះបើយោងតាមវេបសាយVnExpress។
ក្រុមមន្ត្រីផ្សារកាលពីថ្ងៃពុធទី១២កុម្ភៈបានរកឃើញដុំក្រដាស់បង្គន់ខ្នាតធំរាប់សិបដុំនៅរោងចក្ររបស់ក្រុមហ៊ុនViet Han Company Ltd នៅក្នុងសង្កាត់Thuong Tin ក្នុងទីក្រុងហាណូយ។
លោកហ័ង ដាយ ញ៉ាយ មន្ត្រីនៅនាយកដ្ឋានគ្រប់គ្រងនិងអង្កេតទីផ្សារក្រុងហាណូយបាននិយាយថាក្រដាសបង្គន់ទាំងនេះ ត្រូវបានប្រើដើម្បីជំនួសវត្ថុធាតុទ្រនាប់ប្រឆាំងមេរោគ(antibacterial layer) ដែលត្រូវបានប្រើជាធម្មតានៅចន្លោះក្រណាត់ម៉ាសមុខ។
លោកបាននិយាយថា “ក្រុមហ៊ុននេះកំពុងបោកប្រាស់អតិថិជនចំពេលដែលមានការផ្ទុះឡើងនៃវីរុសនេះ”។
លោកបានបន្ថែមថាក្រដាស់បង្គន់ដែលស្តុកទុកទាំងអស់ត្រូវបានរឹបអូសហើយនាយកដ្ឋានរបស់លោកកំពុងពិចារណាអំពីការដាក់ទោសធ្ងន់បំផុតលើក្រុមហ៊ុននេះ៕ប្រែសម្រួល៖សុខា
មន្ត្រីផ្សារពិនិត្យការផលិតម៉ាសមុខនៅក្រុមហ៊ុន Viet Han Company Ltd នៅទីក្រុងហាណូយ កាលពីថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០២០