ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នាយ​ទា​ហ៊ាន​ម្នាក់​បាន​ជាន់មីន​ផ្ទុះ​បណ្តាល​ឱ្យស្លាប់​នៅក្នុង​ខ្សែត្រៀម​ជួរមុខរ​វៀង​កម្ពុជា​-​ថៃ​ខណៈ​រូបគាត់​កំពុង​បេសកម្ម​ដើរល្បាត​។​ហេតុការណ៍​ដ៏​គួរឱ្យ​សោកសង្រេង​នេះ​បាន​កើតឡើង​នៅ​ចំណុច​ខាងត្បូង​អន្លុង​រាំង​ជើងភ្នំ​៥០០​ស្ថិត​ក្នុងភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​លោក​អនុ​សេនី​យ៏​ទោ​ស៊ឹម​ស៊ុន​មេបញ្ជាការ​អនុ​សេនា​តូច​ចំណុះឱ្យ​វរៈ​សេនា​ធំ​លេខ​លេខ​៣៨៥​ដែល​ប្រចាំកា​ទិស​ទី​១​តំបន់​ប្រាសាទព្រះវិហារ​បានឱ្យដឹង​ថា​នាយ​ទា​ហ៊ាន​ដែល​បាន​ស្លាប់​នេះ​មានឈ្មោះ​ជិត​ហាត់​ព្រឹន្ទបាលឯក​មានមុខ​ងារ​ជា​មេក្រុម​កងអនុសេនាធំ​ទី​៣​ក្នុង​វរ​សេនា​តូច​៣៨៥​ចំណុះអោយ​កងពលតូច​លេខ​៨៕S/