ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖រថយន្តដឹកត្រីរបស់ក្រុមហ៊ុនដឹកជញ្ជូនK២០២០បានបុកម៉ូតូនិងអ្នកបើកបរអ្នករួមដំណើរបណ្តាលឱ្យស្លាប់៣នាក់។គ្រោះថ្នាក់បានកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០លើផ្លូវជាតិលេខ៥ត្រង់ចំណុចមុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យស្ថិតក្នុងភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ឯកសនគឹមគឹមសួគ៍នាយការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា៖ ជនរងគ្រោះស្លាប់ទាំង៣នាក់៖ ១-ឈ្មោះ សុភី ។២- ឈ្មោះវិនថាដានិង៣ឈ្មោះនុនរស់នៅក្នុងភូមិព្រៃទទឹងឃុំភ្នំតូចស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
នៅមុនពេលកើតហេតុនោះមានម៉ូតូម៉ាកហុងដាទ្រីម ពណ៌ ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ ១T ៧៤១៤មានអ្នកជិះ៣នាក់ចេញពីផ្សារហ៊ុយឡេងសំដៅទៅផ្ទះនៅព្រៃទទឹង។ករណីនេះសាក្សីនិងសមត្ថកិច្ចសង្ស័យថាអ្នកបើកបររថយន្តពេលយប់នេះអាចអត់ងងុយហើយងោក១ភាំងបណ្តាលឱ្យរថយន្តបើករេចូលគន្លងផ្លូវគេបណ្តាលឱ្យបើកទៅបុកម៉ូតូពេញទំហឹង ៕S/

រូបថត៖រថយន្តដឹកត្រីបើកទៅបុកអ្នកជិះម៉ូតូស្លាប់៣នាក់នៅមុខស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ(រូប៖ ប.ជ័យ)

