​វ៉ៃ​កូ​/​ស្វាយរៀង​៖​ស្ត្រី​វ័យ​៥៩​ឆ្នាំ​ម្នាក់​បាន​រងរបួស​ធ្ងន់​ខណៈដែល​ដើរ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​បុក​ប៉ើង​និង​បណ្តាល​ដួល​ម៉ូតូ​អូស​ជាង​១០​ម៉ែត្រ​រងរបួស​ធ្ងន់​។​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​ព្រលប់​ថ្ងៃទី​១៣​ខែកុម្ភ​:​ឆ្នាំ​២០២០​នៅលើ​ផ្លូវជាតិ​០១​ស្ថិតនៅ​ក្នុងភូមិ​លៀប​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ​អ៊ឹង​សារុន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ បច្ចុប្បន្ន​រស់នៅ​ភូមិ រមាំង​ថ្កោល ឃុំ រមាំង​ថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង រងរបួស​ស្រាល (​ពាក់មួក​សុវត្ថិភាព​)​។​ស្ត្រី​រងគ្រោះ​ឈ្មោះ​គល់​សាំ​ភេទ​ស្រី​អាយុ​៥៩​ឆ្នាំ​មុខរបរ​កស​កិរ​រស់នៅ​ភូមិ​លៀប​ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​រងរបួស​ធ្ងន់​ត្រូវបាន​សាច់ញាតិ​ប​ញ្ជួ​ន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ស្រុក ស្វាយទាប​៕S/​