ដោយៈសាវរក្ស/ភ្នំពេញ៖យ៉ាងហោចណាស់មានមនុស្ស៥នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនិងបានបង្កឱ្យមានមនុស្សរបួសធ្ងន់-ស្រាល៩នាក់(ស្រី២នាក់)។របាយការណ៍នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថាគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសគិតពីម៉ោង២រសៀលថ្ងៃទី១៣ដល់ម៉ោង២រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បង្កឱ្យមានការ ខូចខាតយានយន្ត សរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត។រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរគឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ , មិន គោរព សិទ្ធិបត់មិន ប្រកាន់ស្តាំជាដើម ។
ទិន្នន័យគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសថ្ងៃនេះបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន១៤នាក់នៅថ្ងៃទី១៤ខែកុម្ភៈនេះគឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន ៦លើក៕S/
