​ថ្ងៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ​គឺ​ការបរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​

វ៉ៃ​កូ​/​ស្វាយរៀង​៖​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​សកល​វិទ្យាល័យ​ស្វាយរៀង​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​និង​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​បានរៀបចំ​កម្មវិធី​បរិ​ច្ចាគ​ឈាម​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​ក្រោម​ប្រធានបទ​“​ផ្តល់​ឈាម​ផ្តល់​ក្តី​ស្រលាញ់​”​។​

​តាម​ការ​ឱ្យដឹងពី​លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត បាន​បញ្ជាក់ថា ការបង្កើតឱ្យមាន​ការ​បរិច្ចាគ​នៅថ្ងៃនេះ ក្នុង​គោលបំណង​ស្វែងរក​សមាជិក​ដែលមាន​ចិត្ត​សប្បុរសធម៌​មក​រួមចំណែក​ក្នុង​សកម្មភាព​បរិច្ចាគ​ឈាម​ក៏ដូចជា​ចែករំលែក​នូវ​ក្តី​ស្រឡាញ់​ក្នុង​ថ្ងៃ​១៤​កុម្ភៈ​។​ក៏​ជា​ចលនា​បង្កើត​ធនាគា​ឈាម​រស់​សម្រាប់​ត្រៀម​ជួយសង្គ្រោះ​បន្ទាន់ៗ​នៅពេល​ត្រូវការ​ចាំបាច់​ដែល​តម្រូវឱ្យ​យើង​មក​បំពេញ​ភារៈ​នៅពេលនេះ ។​

ក្នុងនាម​ប្រធាន​មន្ទីរពេទ្យ​ខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម ជាមួយ​សកម្មភាព​មនុ​ស្ស​ធម៌ ដោយ​ការបរិច្ចាគ​ឈាម ដើម្បី​ការងារ​សង្គម នឹង​ការជួយ​ផ្តល់​ជីវិត​ថ្មី ដល់​មនុស្សជាតិ​ដែល​ជួប​គ្រោះថ្នាក់​សង្គម​ផ្សេងៗ​ហើយ​ត្រូវការ​ឈាម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...