ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖អនុវត្តកសិកម្មតាមកិច្ចសន្យាប្រជាសហគមន៍ខេត្តព្រះវិហារសប្បាយចិត្តបានលក់ដំឡូងមីទទូលបានតម្លៃល្អសម្រាប់ដំឡូងមីស្រស់ចាប់ពី៣៧៤ទៅ៣៩០រៀលក្នុងមួយគីឡូក្រាម។
លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ថាលោកអរគុណដល់សមាជិកសហគមន៌ទាំងអស់ដែលបានជួយចូលរួមទាំងអស់គ្នា។សម្រាប់ឆ្នាំ២០១៩និង២០២០នេះនៅទូទាំងខេត្តព្រះវិហារមានសហគមន៍កសិកម្មចំនួន៨បានចុះកិច្ចសន្យាលក់ដំឡូងមីសរីរាង្គជូនក្រុមហ៊ុនThaiWhaតាមរយៈសាជីវកម្មសហគមន៍កសិកម្មកម្ពុជាCACC។
គិតត្រឹមថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០ក្រុមហ៊ុនប្រមូលទិញបានដឹកចេញបានប្រមាណជិត៥.០០០តោន។កសិករដែលបានចុះកិច្ចសន្យាកសិកម្មសរីរាង្គរឺអេសអភីជាមួយក្រុមហ៊ុនអេមរូរាយស៍(AmruRice)រឺក្រុមហ៊ុនស៊ីអេស៊ីសី(CACC)ដែលជាបុត្រសម្ព័ន្ធរបស់អេមរូរាយស៍តែងតែទទួលបានតម្លៃល្អ។
លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មបានបន្តថាមានបងប្អូនជាច្រើនដែលតែងតែសួរលោកថាហេតុអ្វីតម្លៃស្រូវធ្លាក់ចុះខ្លាំងតើត្រូវធ្វើដូចម្តេច?១.កសិករមានទីផ្សារស្រាប់មិនភ័យខ្លាចឈ្មួញក្រឡុក។២.កសិករទទួលបានជំនួយបច្ចេកទេសនិងចំណេះដឹងផ្សេងៗ៣.កសិករទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុដែលមានអត្រាការប្រាក់សមរម្យ។៤.កសិករផលិតនូវស្រូវឬដំឡូងមីដែលទីផ្សារត្រូវការនិងតាមស្តង់ដាការនាំចេញ៕S/



