Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​កសិករ​ដាំ​ដំ...

​កសិករ​ដាំ​ដំណាំ​ដើម​ទំពាំង​បារាំង​សម្តែង​ការ​ព្រួយ​បារ​ម្ភពី​អាកាសធាតុ​ហួតហែង​

ដោយ​:​ឬ​ទ្ធី​ស័​ក្គិ​/​កំពង់​ឆ្នាំង​៖​កសិករ​ដាំ​ដុះ​ដើម​ទំពាំង​បារាំង​ម្នា​ក់នៅ​ភូមិ​ស្រែ​តា​ជៃ​ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ខណៈដែល​អាកាសធាតុ​ហួតហែង​ខ្លាំង​ធ្វើឱ្យ​អណ្តូងស្នប់​របស់គាត់​ចំនួន​៣​កន្លែង​គ្មាន​ទឹក​គ្រប់គ្រាន់​។​ដើម្បី​បូម​យកទៅ​ស្រោចស្រព​ចម្ការ​ទំពាំង​បារាំង​ជាង​៤​ពាន់​គុម្ព​របស់គាត់​ដែលមាន​អាយុ​ជាង​១​ឆ្នាំ​ត្រូវ​អាក់ខាន​ប្រមាណ​៣​ខែ​មកហើយ​មិនបាន​ទទួលផល​។

​លោក ម៉ាត់ ផល្លី អាយុ​៤៥​ឆ្នាំ ជា​កសិករ​ដាំ​ទំពាំង​បារាំង នៅ​ភូមិ​ស្រែ​តា​ជៃ​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​បាន​និយាយ​អោយដឹងថា​គាត់​បាន​ខិតខំ​ប្រឹងប្រែង​ដាំ​ដើម​ទំពាំង​បារាំង​បាន​ចំនួន​ជាង​៤​ពាន់​គុម្ព​លើ​ផ្ទៃដី​ទំហំ​២៥​អារ​(៥០​ម៉ែត្រ​៤​ជ្រុង​)​។​នៅក្នុង​ចម្ការ​មួយ​នេះ​ដែលមាន​អាយុ​១​ឆ្នាំ​២​ខែ​ហើយ ដោយ​ចំណាយ​ដើមទុន ជាង​៨​លាន​រៀល ។

​ប៉ុន្តែ​អ្វីដែល​គាត់​កំពុង​ខកចិត្ត​នោះ​គឺ រដូវប្រាំង​ឆ្នាំនេះ អាកាសធាតុ​មានការ​ប្រែប្រួល​ហួតហែង​ខ្លាំង​ធ្វើ អោយ​ទំពាំង​បារាំង ដែល​កំពុង​ទទួលបាន ផល​ហើយ​នោះ បែរជា​ត្រូវ​ខកខាន​ប្រហែល​៣​ខែ​ទៅវិញ ។​ព្រោះតែ​អណ្តូងស្នប់​ដែល​គាត់​បុក​ចំនួន​៣​កន្លែង​នៅក្នុង​ចំការ​គាត់​គ្មាន​ប្រភពទឹក​គ្រប់គ្រាន់ សម្រាប់​បូម​ស្រោចស្រព​ឡើយ​រហូតដល់​ខែវស្សា​មាន​ភ្លៀង​ធ្លាក់​មក​ទើប​មានទឹក​ស្រោចស្រប​គ្រប់គ្រាន់​វិញ ។​

​លោក​ម៉ាត់​ផល្លី​បានបញ្ជាក់​ឱ្យដឹងទៀតថា​កាលពី​ខែវស្សា​មានទឹក​គ្រប់គ្រាន់​ក្នុង​១​ថ្ងៃ​គាត់​អាច​កាត់​ទំពាំង​បារាំង​គាត់​បាន​ពី​៥​ទៅ​ទៅ​៧​គីឡូក្រាម​ដែល​លក់រាយ​ក្នុង​មូលដ្ឋាន​១​គីឡូក្រាម​១៥.០០០​រៀល​និង​បើ​បោះ​ដុំ​ឱ្យ​ម៉ូយ​នៅ​ភ្នំពេញ​១​គីឡូ​បាន​១​ម៉ឺន​រៀល​។​ប៉ុន្តែ​នៅក្នុង​ទីផ្សារ​ទំនើប​ក្នុង​១​គីឡូក្រាម​ថ្លៃ​៦​ដុល្លារ ។

​ដោយឡែក ការដាំដុះ​ដើម​ទំពាំង​បារាំង​នេះ​គឺ​ត្រូវ​ប្រើតែ​ជីធម្មជាតិ​អាចម៍គោ​អាចម៍មាន់​ដើម​ក​ន្ទ្រា​ង​ខែ​ត និង​អង្កាម​តែប៉ុណ្ណោះ ។​តែបើ​ប្រើ​ជីគីមី គឺ​វា​មិនអាច​ហុច​ផល​ឱ្យ​ទេ​។​ដើម​ទំពាំង​បារាំង​នេះ​អាយុ កាល​វា​ហុច​ផល​គឺមាន​រយៈពេល​ដល់​ទៅ​២៥​ឆ្នាំ​ឯណោះ​។​ម្ចាស់​ចម្ការ​ទំពាំង​បារាំង​ដែល​គា​តើ​ទើប​តែមាន​អាយុ​១៤​ខែ​នេះ​បើ​មានទឹក​គ្រប់គ្រាន់​វិញ​។​ក្នុង​ពេលនេះ​គាត់​អាច​ទទួលផល​ក្នុង​១​ថ្ងៃ​ពី​៨​គីឡូ​ទៅ​១០​គីឡូក្រាម នឹង​បើ​វា​មាន​អាយុ​២​ឆ្នាំ​ឡើងទៅ វា​នឹង​អាច​ហុច​ផល​ឱ្យ​គាត់ ក្នុង​១​ថ្ងៃ​២០​គីឡូ​បើ​លក់​បោះ​ដុំ ស្មើនឹង​១​ថ្ងៃ​បាន​៥០​ដុល្លារ ។

​កសិករ​ម៉ាត់​ផល្លី​លោក​ក៏បាន​ផ្តាំផ្ញើរ​ផងដែរ​ដល់​ប្រជាកសិករ​នៅក្នុង​មូលដ្ឋាន​ថាបើ​ចង់​ដាំ​ដើម​ទំពាំង​បារាំង​នេះ សូម​រក​ទីតាំង​ណា​ដែលមាន​ប្រភពទឹក​គ្រប់គ្រាន់​ទាំង​ខែវស្សា​និង​ខែប្រាំង​ដោយ​ត្រូវធ្វើ​ការថែទាំ ធ្វើ​ស្មៅ​ស្រោច​ទឹក​វា ជា​រៀងរាល់ថ្ងៃ​ទើប​ទទួលបាន​ជោគជ័យ​។​ដើម​ទំពាំង​បារាំង​នេះ​គេ​ឱ្យ​ឈ្មោះថា ជា​បន្លែ​អធិរាជ​គ្មាន​សារធាតុ​គីមី​ដែលមាន​សារធាតុចិញ្ចឹម​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ​និង​ជាពិសេស​ជនបរទេស ពួកគាត់​ចូលចិត្ត​ញ៉ាំ​វា​ណាស់ ។

​ចំណែក​ទីផ្សារ​លក់​ចេញ​វិញ​នៅ​ផ្សារ​ទំនើប មាន​ប៉ុន្មាន​ក៏​គេ​ទទួល​ទិញ​ដែរ គឺ​មិន​ពិបាក​លក់ដូរ​ឡើយ ។​ចំណែក​ការលក់ រាយ​នៅក្នុង​ទីផ្សារ​មូលដ្ឋាន​វិញ ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ គឺ​ក្នុង​១​គីឡូ​ក្តាម ពី​១២.០០០ រៀល ទៅ​១៥.០០០​រៀល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុវជន​ម្នាក់​ដែល​បាន​រួមភ...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

​ព្រឹកស្អែក​សម្តេច​តេ​ជោ ...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

​ស្ត្រី​កម្ពុជា ក្នុង​វិស...

​ដោយៈ ពៅ​និមល / ភ្នំពេញៈ ...

ប្រើ​អំពើហិង្សា​លើ​អតីត​ប...

ដោយ​: ស​រិ​ទ្ធ / កណ្តាល​:...