Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​បញ្ហា​ខ្វះ​ទ...

​បញ្ហា​ខ្វះ​ទឹក​ប្រើ​ត្រូវ​បានបញ្ចប់​បន្ទាប់ពី​ប្រឡាយ​អូរ​តា​ចែត​បាន​ជីក​រួច

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​និង​ទឹក​សម្រាប់​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹង​សាលា​ខាងជើង​ឃុំ​ភ្នំ​ប្រាសាទ​និង​ឃុំ​ព្រែក​ក្រឹស​ស្រុក​កំពង់ត្រាច​ខេត្តកំពត​ត្រូវបាន​បញ្ចប់​។​បន្ទាប់ពី​គម្រោង​ជីក​ស្តារ​ប្រឡាយ​អូរ​តា​ចែត​បាន​រួចរាល់​ដោយ​ទាញយក​របប​ទឹកជោរ​នាច​ពី​ព្រែក​វិញ​តេ​មកប្រើប្រាស់​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ថា គម្រោង​ស្តារ ប្រឡាយ​មេ​អូរ​តា​ចែត មាន​ប្រវែង​សរុប​៥.៥០០​ម៉ែត្រ និង​សំណង់​សិល្បកា​ចំនួន​១៩​កន្លែង​ដែល​អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រើ ប្រាស់​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០១៩​បាន​រួចរាល់​ជា​ស្ថាពរ​ហើយ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​និយាយ​ឱ្យដឹងទៀតថា​ប្រឡាយ​មេ​អូរ​តា​ចែត​នេះ​ជីក​បន្ត​ពី​គម្រោង​របស់​អង្គការ​CACAV​របស់​អូស្ត្រាលី​ដោយ​ទាញយក​របប​ទឹកជោ​នាច​ពី​ព្រែក​វិញ​តេ​នៅ​ព្រំដែន​កម្ពុជា​វៀតណាម​។​គម្រោង​នេះ​បានបញ្ចប់​បញ្ហា​ខ្វះ​ទឹក​សម្រាប់​បង្កបង្កើនផល​និង​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់ ប្រ ជា​ពលរដ្ឋ​ចំនួន​បី​ឃុំ គឺ​បឹង​សាលា​ខាងជើង ឃុំ​ភ្នំ​ប្រាសាទ​និង​ឃុំ​ព្រែក​ក្រឹស ស្រុក កំពង់ត្រាច ខេត្តកំពត​ដែលមាន​ផ្ទៃដី​ស្រូវវស្សា​ចំនួន​១.២៥០​ហិកតា​ស្រូវប្រាំង​៥៥០​ហិកតា​និង​ប្រជាពលរដ្ឋ​ចំនួន​៧៦៥​គ្រួសារ​ស្មើ​មនុស្ស ៥.៦០០​នាក់​។​

​លោក​ចាន់​យុ​ត្ថា​និយាយ​ឱ្យដឹងទៀតថា​នៅ​មុនពេល​ប្រឡាយ​នេះ​មិនទាន់បាន​សាងសង់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ទាំងបី​ជួប​បញ្ហា​ខ្វះខាត​ទឹកជា​រៀងរាល់ឆ្នាំ​សម្រាប់​ដាក់​ស្រែចំការ​។​ប្រជាពលរដ្ឋ​ធ្វើស្រែ​មួយឆ្នាំ​បានតែ​ម្តង បើ​ឆ្នាំ​ណា​ទឹក ភ្លៀង​មិន​អំណោយផល​ស្រូវ​មួយចំនួន​ត្រូវ​ខូចខាត​ទៅវិញ ។ នៅ​រដូវប្រាំង ក្នុង​១ គ្រួសារ​ត្រូវ​ចំណាយ​មនុស្ស​ម្នាក់​ទៅរក​ទឹក​មកប្រើប្រាស់​ប្រចាំថ្ងៃ សម្រាប់​មនុស្ស និង​សត្វ តែ​ពេលនេះ​ប្រជាពលរដ្ឋ​លែង​លំបាក​ហើយ​។​

​ក្រោយពេល​គម្រោង​នេះ​បានបញ្ចប់​លោក​ចាន់​យុ​ត្ថា​និយាយថា​មិន​ត្រឹម​តែមាន​ប្រឡាយ​សម្រាប់​នាំ​ទឹក​មក​ស្រោចស្រព​លើ​ការងារ​កសិកម្ម​និង​ប្រើប្រាស់​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​បានប្រែក្លាយ​ជា​ផ្លូវ​គម​នា គមនាគមន៍​ឆ្លងកាត់ ពី ឃុំ​មួយ​ទៅ​ឃុំ​មួយទៀត​ថែមទៀត​ផង ៕S

​ ​ ​ប្រព័ន្ធធារាសាស្ត្រ​អូរ​តា​ចែក​ដែល​ទើប​សាងសង់​រួច​(​ធនធានទឹក​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...