ដោយ​គូលែន​/​សៀមរាប​:​ចាប់ពី​ថ្ងៃទី​១១​ដល់​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២០​ដែល​សវន​ករ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​(JQA)​ធ្វើ​សវនកម្ម​ផ្ទៃក្រៅ​តាមដាន​ការងារ​បរិស្ថាន​-​អង្គរ​ដើម្បី​ពិនិត្យ​វាយតម្លៃ​តាម​នាយកដ្ឋាន អង្គភាព​ចំណុះ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​តាម​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ថា​បាន​អនុលោម​តាម​ចំណុច​ទាមទារ​នៃ​ស្តង់ដារ​ISO14001:2015​ដែរឬទេ​នោះ​ជា​លទ្ធផល​ពុំមាន​ឃើញ​ភាពមិន​អនុលោម​ទេ​។
​នេះ​គឺជា​ការលើកឡើង​របស់​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​រសៀល​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្នុងឱកាស​បិទ​កម្មវិធី​សវនកម្ម​ផ្ទៃក្រៅ​តាមដាន​ការងារ​បរិស្ថាន​-​អង្គរ​នៅ​ទីស្នាក់ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយថា អស់​រយៈពេល​បី​ថ្ងៃ ហើយ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​សវន​ករ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន (JQA) ធ្វើ​សវនកម្ម​ផ្ទៃក្រៅ​តាមដាន​ការងារ​បរិស្ថាន​-​អង្គរ​។​ដើម្បី​ពិនិត្យ​វាយតម្លៃ​តាម​នាយកដ្ឋាន​អង្គភាព​ចំណុះ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​តាម​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ថា​បាន​អនុលោម​តាម​ចំណុច​ទាមទារ​នៃ​ស្តង់ដារ​ISO14001:2015​ដែរឬទេ​នោះ​ជា​លទ្ធផល​ពុំមាន​ឃើញ​ភាពមិន​អនុលោម​ទេ​។
​លោក​បាន​បន្តថា​លទ្ធផល​ទាំងនេះ​បង្ហាញឱ្យឃើញ​ពី​ការខិតខំ​និង​ការចូលរួម​របស់​មន្ត្រី​-​បុគ្គលិក​ជំរុញ​បរិស្ថាន​នៅតាម​នាយកដ្ឋាន​នីមួយៗ​រួមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​បាន​យកចិត្តទុកដាក់​អនុវត្ត​ធ្វើយ៉ាងណា​ឆ្លើយតប​នូវ​លក្ខខណ្ឌ​នានា​ដើម្បី​ទទួលបាន​វិ​ញ្ញា​ប័ន​ប​ត្រ ISO14001:2015​។

​លោក​ម៉ា​ម៉ូ​រុ​យ៉ាម៉ាដា​(MamoruYAMADA)​តំណាង​ស្ថាប័ន​JQA​បន្តថា​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅតែ​បន្ត​ត្រឹមត្រូវ​តាម​ចំណុច​ដែល​ទាមទារ​។​ប៉ុន្តែ​លោក​បានផ្តល់​អនុសាសន៍​៤​ចំណុច​សម្រាប់​កែលម្អ​ដូចជា​ទំនាក់ទំនង​ផ្ទៃក្នុង​ផ្ទៃក្រៅ​ការកំណត់​គោលដៅ​ការងារ​បរិស្ថាន​និង​គ្រប់គ្រង​កំណត់ត្រា​នៃ​ការកត់ត្រា ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ប្រើប្រាស់ ISO14001:2015៕S/

​រូបភាព​:​សវន​ករ​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​(JQA)​បង្ហាញថា​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ពុំមាន​ភាពមិន​អនុលោម​នោះឡើយ​៕​អប្សរា​