ឆ្នាំជូត
រាសីល្អជាមធ្យម។នាពេលនេះដំណើរជីវិតរបស់លោកអ្នកមានផលល្អនិងអាក្រក់នៅលាយឡំគ្នាដូចនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមិនសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នាថ្ងៃនេះលោកអ្នកមិនគប្បីប្រើអារម្មណ៍តប់ប្រម៉ល់ឬមួម៉ៅឡើយពី ព្រោះថាងាយកើតជារឿងរាវតូចតាចរីកជាធំវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញ ដូរនៅថ្ងៃនេះវិញឃើញថាបើចង់បើករបរថ្មីៗពិសេសការជួញឆ្ងាយតែងផ្តល់ផលល្អមកវិញជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុង ប្រយ័ត្នបន្តិចទើបប្រសើរ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនទាស់ទែងជួនផ្អែមល្ហែម៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំនិងបើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផងដែរ។ការប្រកបរបររកស៊ីជួញដូរមានការជឿន លឿនទៅមុខនិងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ការធ្វើ ដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគ ជ័យដូចគាប់បំណងផង៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារដែលសំខាន់ពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយតែងហុចផលជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ការធ្វើដំណើរឆ្ងាយជិតទោះដួងរាសីល្អប្រសើរក្តីតែលោកអ្នកគប្បីប្រុងប្រយ័ត្នផងដែរពីព្រោះថាឧបទ្រពចង្រៃមានយាយីនៅឡើយ ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចុះសម្រុងនិងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំរោង
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងការទាស់សម្តីជាមួយក្រុមមនុស្សណាមួយកើតឡើង។ ជម្លោះអាចកើតមានទាំងនៅគ្រួសារកន្លែងធ្វើការងារឬសូម្បីតែការធ្វើដំណើរ។ ការរស់នៅថ្ងៃនេះទាំងស្ត្រីបុរសដោយសារដំណើរជីវិតមិនសូវល្អ ប្រសើរដូចនេះ ត្រូវរក្សាភាពស្ងប់ស្ងាត់បន្តិចទើបគ្មានបញ្ហាចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបររយះពេលខ្លីៗតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តដោយអាចកើបផលចំណេញត្រឡប់មកវិញគ្រាន់កក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពងាយជម្លោះវិវាទប៉ុន្តែភាពផ្អែមល្ហែមនោះក៏មានច្រើនជាងសព្វមួយដង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។យីអ៊ុនរបស់លោកអ្នកនៅថ្ងៃនេះពុំគាប់ប្រសើរចំពោះការប្រកបកិច្ចការងារពេលព្រឹកប៉ុន្មាននោះឡើយដូចនេះបើមានចាប់កាន់កិច្ចការអ្វីមួយថ្មីថ្មោងចូរប្រយ័ត្នការមានកំហុសបន្តិចហើយបើការងារជាកូនឈ្នួលគេផងងាយត្រូវថៅកែបណ្តេញចេញណាស់ដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេគឺមានដំណើរថយក្រោយច្រើនជាងដូចនេះបើចង់ធ្វើអ្វីមួយធំដុំគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
រីឯបញ្ហាសេចក្តីស្នហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរពុំល្អទេចូរប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អនិងពិសេសមានក្រុម មនុស្សជួយ ជ្រោមជ្រែងអ្វីមួយទៀតផង។សម្រាប់នៅថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយឃើញថាតែងហុចផ្លែផ្កានិងទទួលផលកម្រៃគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃណាស់៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកបានស្រុតចុះហេតុនេះបើចង់ធ្វើអ្វីឃើញថាមិនជឿនលឿនទៅមុខប៉ុន្មានទេពិសេសធ្វើច្រើនបែរជាបានផលតិចទៅវិញទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរ ជួបភាពប្រទាំងប្រទើសនិងកើតការរកាំចិត្តច្រើន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំវក
រាសីល្អជាមធ្យម។រយៈកាលកន្លងមកកិច្ចការងារបានចូលមកប៉ះទង្គិចចំពោះលោកអ្នកច្រើនដូច្នេះធ្វើឱ្យលោកអ្នកទទួលរងលំបាកផ្លូវចិត្តមិនស្ទើរឡើយ។ក្នុងពេលនេះដែរលោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានទេហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើមនិងមានការរីកលូតលាស់ជាងនេះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានការប្រែប្រួលប្តូរ ផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
សម្ព័ន្ធស្នេហាកំលោះក្រមុំងាយទាំងផ្អែមល្ហែមនិងងាយទាំងប្រេះស្រាំហេតុនេះ គប្បីរក្សាភាពនឹងធឹងក្នុងខ្លួនទើបប្រសើរ៕
ឆ្នាំរកា
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេពិសេសស្ត្រីឱ្យប្រយ័ត្នកើតបញ្ហាទាំងផ្លូវកាយនិងផ្លូវចិត្ត។លោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ហើយធ្វើមិនដឹងមិនចំពោះក្រុមមនុស្សខ្លះទើបប្រសើរ។សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរនៅថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តឬចាប់ផ្តើមប្រកបកិច្ចការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយផលកម្រៃទៀត សោតគ្រាន់កក់ក្តៅផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីឬផ្លូវ អាកាសក្តីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
បញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងជឿនលឿនទៅមុខជានិច្ច៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីដួងរាសីមានភាពល្អប្រសើរបន្តិចក្តីតែផលប៉ះទង្គិចតែងកើតចេញមកពីគំនិតនិងការយល់ខុសខ្លួនឯងច្រើនជាង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពនឹងធឹងល្អពោលគឺមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរមានភាពប្រទាំងប្រទើសបន្តិចតែក៏មានភាពសុខដុមល្អផងដែរ។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការទុក្ខខ្វាយខ្វល់ច្រើនដោយសារការមិនសូវទុកចិត្តគ្នានិងមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនទើបប្រសើរ៕