Home ព័ត៌មានជាតិ សន្តិសុខ គ្រោះ​អគ្គិភ័...

គ្រោះ​អគ្គិភ័យ​រំលងអធ្រាត្រ​អាជ្ញាធរ​ជួយសង្គ្រោះ​ជីវិត​កុមារ​២​នាក់​និង​មនុស្ស​ប្រុស​ស្រី​៣​នាក់​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​១៥​ខែកុម្ភៈ ​ឆ្នាំ​២០២០​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ប្ញ​ស្សី​កែវ​ ដឹកនាំ​ដោយ​លោក​ជា​ ពិសី​ អភិបាលខណ្ឌ​និង​លោក​ហ៊ាង​ ថា​រ៉េត ​អធិការនគរបាល​ខណ្ឌ​​ ​បាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​មួយកន្លែង​ស្ថិតនៅ​ក្រុមទី​៤​ ភូមិ​សាមគ្គី​ សង្កាត់​ប្ញ​ស្សី​កែវ​ខណ្ឌ​ប្ញ​ស្សី​កែវ​ ជាមួយ​សភាព​ការណ៍ ​អភិបាលខណ្ឌ​និង​ក្រុមការងារ​បានជួយសង្គ្រោះ​ជីវិត​កុមារ​២​នាក់​និង​មនុស្ស​ប្រុស​ស្រី​៣​នាក់​។​

​អ​គិ្គ​ភ័យ​បាន​ឆាបឆេះ​នៅវេលា​ម៉ោង​១:៥៥​នាទី​ និង​រលត់​ទាំងស្រុង​នៅវេលា​ទៀបភ្លឺ​ថ្ងៃ​ដដែល​ ដោយ​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​២០​គ្រឿង​។ ​ចំពោះ​មូលហេតុ​បឋម​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​ ធ្វើឱ្យ​ខូចខាត​ទាំងស្រុង​ផ្ទះ​ចំនួន​១​ខ្នង និង​រោល​​ផ្ទះ​ចំនួន ៥​ខ្នង​ទៀត​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...