ភ្នំពេញ៖ តារាសម្តែងសិចស៊ីល្បីពីររូបគឺ កញ្ញា ណាតាយ៉ា និង ឡុង ថាវរី (ម៉ារី) បានរួមគ្នាថតរូបស៊ិចស៊ីបែបនេះ សម្រាប់អបអរទិវាសេចក្តីស្រលាញ់ពិភពលោក ថ្ងៃ១៤ កុម្ភៈ បង្កឱ្យហ្វេសប៊ុកមានបរិយាកាសក្តៅតែម្តងសម្រាប់បុរសៗ។

កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០សម្រាប់ដំណើរកម្សាន្តក្រៅប្រទេសរបស់តារាល្បីពីររូបនេះ ត្រូវបានមើលឃើញថា ពួកគេទាំងពីរនាក់ បានដើរលេងនៅទីក្រុងបាកក ប្រទេសថៃ ហើយជាមួយគ្នានោះ ពួកគេបានថតរូបបញ្ចេញភាពស៊ិចស៊ី ខ្លាំងដៃតែម្តង។ លើកនេះ ថតបែបស្ទាយក្នុងអាងទឹក បន្ទប់ទឹក ដូចបរទេស ណាតាយ៉ា និង ម៉ារី ពិតជាស៊ិចស៊ីខ្លាំងណាស់ បង្កឱ្យប្រុសៗពេញហ្វេសប៊ុកនាំគ្នាមើល និងពង្រីករូបថតមើលខ្លាំងតែម្តង។

បង្ហោះរូបថតែបីប៉ុស្តិ៍ប៉ុណ្ណោះ អមដោយពាក្យថា “ខ្ញុំអត់ខ្វល់” ខណៈរូបថតរបស់តារាល្បីទាំងពីរ ពិតជាធ្វើឱ្យប្រុសៗជក់ចិត្តមើល ហើយខំសម្លឹងមើលថែម បើកញ្ញា ណាតាយ៉ា និង ម៉ារី ទាំងរូបសម្រស់ និងរូបរាង បានសមស្អាតគ្រប់លក្ខណៈ។ អ្នកគាំទ្ររបស់នាងម្នាក់ណាមិនពេញចិត្តស្រលាញ់នោះ បើតារាល្បីទាំងពីរ សូម្បីតែដើមទ្រូង ក៏ធំស្អាតដែរ៕ ដោយ៖ បូរិន/Ha
