ប្រមុខ​ការទូត​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរ​ទេស​អាស៊ាន​-​ចិន ស្តីពី​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: តប​តាម​លិខិតអញ្ជើញ​របស់ ឯកឧត្តម សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​៥ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម និង​ចិន និង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ស្តីពី​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០២០​។​

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ (រូបឯកសារ)

​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៥ នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៤ ដែល​បាន​រៀបចំឡើង​កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ​ពិភាក្សា​ពី​ទិសដៅ​អនាគត​របស់​កិច្ចសហប្រតិបត្តិការ​នេះ​ក្នុង​គោលដៅ​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​៣ នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ស្តីពី​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា នឹង​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​រិះរក​មធ្យោបាយ និង​របៀប​ថ្មីៗ​ដែលមាន​ប្រសិទ្ធភាព ដើម្បី​ប្រយុទ្ធប្រឆាំង​និង​រីក​រាលដាល​នៃ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​នេះ ហើយ​ដែល​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជម្រាប​អំពី​ព័ត៌មាន​ចុងក្រោយបង្អស់​ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា ក៏ដូចជា វិធានការដែល​បាន​ដាក់ចេញ​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះនៅ​កម្ពុជា​។​

​ការអញ្ជើញ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមិន​ត្រឹមតែ​ដើម្បី​ពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នៃ​ការគំរាមកំហែង​ដល់​សុខភាព​ពិភពលោក​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ហាញ​ពី​ការគាំទ្រ​និង​ទំនុកចិត្ត​មុតមាំ​របស់​កម្ពុជា ចំពោះ​វិធានការចាំបាច់​នានា​របស់​រដ្ឋាភិបាល​ចិន ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ​រាលដាល​នៃ ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​នេះ​ផងដែរ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ: ជាសីហៈ/ភ្នំពេញ: កាលព...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...