Home ព័ត៌មានអន្តរជាតិ ថៃ​បញ្ជា​ឲ្យ​...

ថៃ​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​លើ​អ្នកដំណើរ​នៃ​នាវា​ទេសចរណ៍​MS Westerdam ចូល​ពី​កម្ពុជា​

​អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​បញ្ជា​ឲ្យមាន​ការត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​មក​ពី​នាវា​MS Westerdam និង​ជន​ដទៃ​ទៀត​ដែល​ជិះ​យន្តហោះ​ចូលមក​​ឬ​ធ្វើ​ដំណើរ​តាម​ជើងគោក​មកពី​ខាង​ព្រំដែន​កម្ពុជា​បន្ទាប់ពី​នាវា​ទេសចរណ៍​ខាងលើ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​,​នេះ​បើ​តាម​ការចេញផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​កុម្ភៈ​។​

​វេជ្ជបណ្ឌិត ស៊ូ​ខុម កាន់​ចា​ណា​ភី​ម៉ា​យ លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​សុខាភិបាល​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ពួកគេ​ត្រូវ​បង្ហាញ​បញ្ជី​ឈ្មោះ​មនុស្ស​ទាំងអស់​​នៅ​លើ​នាវា​ទៅកាន់​ផ្នែក​អន្តោប្រវេសន៍ ដើម្បីឲ្យ​គេ​ត្រួតពិនិត្យ​រក​រោគសញ្ញា​កូរ៉ូណា​វីរុស ប្រសិនបើ​ពួក​គេ​ចង់​ចូល​ប្រទេស​ថៃ​។​

​លោក​បាន​បញ្ជាក់ថា​«​យើង​អនុវត្ត​វិធានការ​ដូចគ្នា​នឹង​មនុស្ស​មកពី​ទីក្រុង​វូ​ហាន​។​អ្នក​ដែល​ជិះ​យន្តហោះ​មក​ពី​ក្រុងភ្នំពេញ​នឹង​ត្រូវ​ត្រួតពិនិត្យ​។​វា​ក៏​នឹង​ត្រូវ​អនុវត្ត​​លើ​អ្នកដំណើរ​តាម​ជើងគោក​ផងដែរ​»​។​

​សម្តី​របស់​មន្ត្រី​ថៃ​រូបនេះ បង្ហាញ​ការ​មន្ទិល​ថា​តើ ការត្រួតពិនិត្យ​សុខភាព​នេះ​អនុវត្ត​លើ​អ្នកដំណើរ​ទៅ​ពី​កម្ពុជា​ទាំងអស់​ឬ​សម្រាប់​តែ​មនុស្ស​នៅ​លើ​នាវា​MS Westerdam​។​

MS Westerdam​ បាន​ចូល​ចត​និង​ចាប់ផ្តើម​ទម្លាក់​ភ្ញៀវ​នៅ​ទីក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​១៣​កុម្ភៈ បន្ទាប់​ពី​ជប៉ុន កោះ​តៃវ៉ាន់ ហ្វីលីពីន កោះ​ហ្កាំ​និង​ថៃ​មិន​​អនុញ្ញាត​ឲ្យ​ចូល ដោយសារ​ខ្លាច​មាន​ការឆ្លង​វីរុស​Covid-19​នៅក្នុង​នាវា​។​

​វេជ្ជបណ្ឌិត ស៊ូ​វ៉ាន់​ណា​ឆៃ វ៉ាត​តា​ណា​យី​ង​ចារឺន​ឆៃ អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ បាន​និយាយថា​ វិធានការ​នេះ​មិនមែន​ជា​ការរើសអើង​ទេ ​តែ​មាន​បំ​​ណង​ដាក់​ហានិភ័យ​ឲ្យទាប​បំផុត​។​

​សូមបញ្ជាក់​ថា ភ្ញៀវ​នៅលើ​នាវា​MS Westerdam​រួមមាន​អ្នកទេសចរ​ជនជាតិ​ថៃ​២​នាក់ និង​សមាជិក​នាវា​ជនជាតិ​ថៃ​១៩​នាក់​ផង​ដែរ​។​

​បច្ចុប្បន្ន ថៃ​មាន​អ្នក​ឆ្លង​វីរុស ដែល​មាន​ប្រភព​ចេញ​ពី​ចិន​នេះ​ចំនួន​៣៣​នាក់ តែ​បាន​ជា​ពី​ជំងឺនិង​ចេញពី​មន្ទីរពេទ្យ​បាន​១៣​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មុន​ចេញពី​តំណែង រដ្ឋាភិបា...

​ប្រែ​សម្រួលៈ​វាសនា​/​សៀង...

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...