រូបភាពដ៏រ៉ូមែនទិចទាំងនេះបង្ហាញថា ទិវានៃក្ដីស្រលាញ់ ឬ Valentine’s Dayក៏សម្រាប់សត្វដែរ មិនមែនសម្រាប់តែមនុស្សឡើយ ដោយសត្វជុំវិញពិភពលោកចេះបង្ហាញក្ដីស្រលាញ់ ចំពោះគ្នាគួរឱ្យភ្ញាក់ផ្អើល។
យោងតាមទស្សនាវដ្ដី Psychology Today បានឱ្យដឹងថា គេមិនដឹងថាសត្វអាចមាន ទំនាក់ទំនងស្នេហ៍ដូចមនុស្ស ឬយ៉ាងណានោះទេ ប៉ុន្តែមានភ័ស្តុតាងមួយចំនួនបង្ហាញ ថា ពួកវាចេះមានអារម្មណ៍ដូចមនុស្សយើងដែរ។ ហើយមានសត្វជាច្រើនដែលបន្តពូជ ដើម្បីជីវិត និងរស់នៅស្មោះស្ម័គ្រចំពោះដៃគូតែមួយ។ សត្វទាំងនេះរួមមានដូចជា ចចក ទោច សត្វទីទុយ និងក្ងានជាដើម។
តោះ! ដើម្បីអបអរសាទរទិវានៃក្ដីស្រលាញ់ សូមរីករាយទស្សនារូបភាពខាងក្រោម ទាំងអស់គ្នា៕ ប្រែសម្រួលៈខុម