ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​ចោល​ប្រពន្ធ​ក្រោយពេល​មានទំនាស់​បន្តិចបន្តួច​វាយ​ប្រពន្ធ​ឱ្យ​សន្លប់​កាលពី​ព្រលប់​ថ្ងៃទី​១៤​កុម្ភៈ​២០២០​ នៅ​បន្ទប់​ជួល​មួយកន្លែង​ក្បែរ​ផ្សារ​ទួល​ពង្រ​ ក្នុង​សង្កាត់​ចោមចៅ​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ដល់​ម៉ោង​១១​យប់​ថ្ងៃ​ដដែល​ ក៏មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ម្ដងទៀត​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ ដោយគេ​ឃើញសពមានឈ្មោះធឿន​ឃីម អាយុ៣០ឆ្នាំ មុខរបរជាងផ្សារដែកស្នាក់នៅកន្លែងកើតហេតុ​និង​មាន​ស្រុកកំណើត​នៅឯ​ខេត្តកំពត ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​។​

​បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ប្រពន្ធ​និង​សាច់ញាតិ​ជនរងគ្រោះ​ដឹក​សព​យកទៅ​បន្ទប់​ជួល​ដែលជា​កន្លែងកើតហេតុ​វិញ​ដើម្បីឱ្យ​ជំនាញ​ធ្វើ​កោសល្យវិច័យ​បាន​ល្អិតល្អន់​ ទើប​សម្រេច​តាម​នីតិវិធី​នាពេល​ក្រោយ​បន្តទៀត ៕S/​Ha