ស្ត្រីម្នាក់នៅក្រុងមូស្គូ ប្រទេសរុស្ស៊ី បានជួយសង្គ្រោះឆ្មាផើមមួយក្បាលពីតាមផ្លូវកាលពីបួនឆ្នាំមុន ហើយឥឡូវស្រាប់តែវាបែកសម្បុកបានកូនចៅរហូតដល់ទៅ ១៣០ក្បាលស្ទើរមិន គួរឱ្យជឿ។
អ្នកជិតខាងរបស់នាងបានចាប់ផ្ដើមរអ៊ូរដោយសារមានក្លិនស្អុយឆ្អេះឆ្អាបភាយចេញពីអាផាតមិនដ៏តូចចង្អៀតរបស់នាង ហើយពេលនេះអង្គការសប្បុរធម៌ជួយសង្គ្រោះសត្វកំពុងព្យាយាម ជួយស្វែងរកផ្ទះថ្មីឱ្យឆ្មា ដែលស៊ីមិនគ្រប់គ្រាន់ទាំងនេះ។
អង្គការ Anastasia Soloviyeva និយាយថា ពួកគេរកជម្រកថ្មីឱ្យឆ្មាទាំងនេះបានប្រមាណ ៥០ រួចមកហើយ បន្ទាប់ពីពួកគេផ្សព្វផ្សាយអំពីពួកវាតាមបណ្ដាញទំនាក់ទំនងសង្គម។
ប៉ុន្តែពេលនេះនៅសល់ឆ្មា ៨០ក្បាលទៀតដែលកំពុងរស់នៅក្នុងអាផាតមិនរបស់នាង ដែលមានបន្ទប់គេងតែមួយ៕ ប្រែសម្រួលៈខុម






