Home កម្សាន្ត តួសិចល្បីបំផុ...

តួសិចល្បីបំផុតរបស់អ៊ីតាលីបើកគណបក្សនយោបាយ ក្រោយរដ្ឋាភិបាលកាត់លុយចូលនិវត្តន៍របស់នាង

តារាសិចអ៊ីតាលីល្បីឈ្មោះមួយរូបបានបង្កើតគណបក្សនយោបាយថ្មីមួយដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងនឹងពួកប្រជានិយមដែលគ្រប់គ្រងរដ្ឋាភិបាល បន្ទាប់ពីពួកគេបានកាត់ប្រាក់សោធន៍និវត្តន៍របស់នាង។

ស្គាល់ក្នុងកុនសិចថា “Cicciolina” នាង អ៊ីឡូណា ស្តែឡា អាយុ ៦៨ ឆ្នាំគឺជាតារាសិចមានកេរ្តិ៍បោះឈ្មោះសំឡេងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ មុនពេលប្រឡូកក្នុងអាជីពនយោបាយ។

នៅចន្លោះឆ្នាំ ១៩៨៧ ដល់ឆ្នាំ ១៩៩១ នាងបានបម្រើការជាសមាជិកសភាជាមួយគណបក្សរ៉ាឌីកាល់ និង បានធ្វើការសន្យាគោលនយោបាយដ៏ល្បីកក្រើកជាច្រើន ដូចជា ការផ្តល់ជូនការរួមភេទជាមួយលោកសាដាម ហ៊ូសេនជាថ្នូរនឹងសន្តិភាពនៅអ៊ីរ៉ាក់។

ឥឡូវនេះ តួសិចរូបនេះបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយគណបក្សប្រជាធិបតេយ្យធម្មជាតិនិងក្តីស្រឡាញ់ ដែលនឹងត្រូវប្រើជាយានដើម្បីជះកំហឹងផ្ទាល់ខ្លួនចំពោះការកាត់ប្រាក់សោធននិវត្តន៍របស់បក្សចលនាផ្កាយប្រាំ ដែលជាបក្សកាន់អំណាច។

នៅពេលស្តែឡាចូលនិវត្តន៍ នាងបានទទួលប្រាក់ខែចូលនិវត្តន៍ចំនួន ៣.១០០ អឺរ៉ូពីសភាអ៊ីតាលី។ ប៉ុន្តែដើម្បីជំទាស់នឹងពួកវរជន ពួកប្រជានិយមទាំងនេះ ដែលគ្រប់គ្រងអំណាចក្នុងទីក្រុងរ៉ូម បានកាត់បន្ថយប្រាក់សោធន៍របស់សមាជិកសភាមកនៅត្រឹម ១.០០០ អឺរ៉ូ។

នាងស្តែឡាបានចាត់ទុកការកាត់លុយនេះថា “អធម្មនុញ្ញភាព” និង រំអុកឱ្យកាត់លុយពួករដ្ឋមន្ត្រីដែរ។

ដោយចង់ជម្នះរឿងនេះឱ្យបាន នាងនិយាយថា “ខ្ញុំនឹងចូលប្រឡូកនយោបាយដើម្បីចង្អុលបង្ហាញថា ពួកអ្នកនយោបាយទាំងនេះកំពុងកាត់លុយចូលនិវត្តន៍របស់អតីតសមាជិកសភា ខណៈរក្សាប្រាក់ខែខ្លួនឯងនៅដដែល”៕ ដោយ៖ កញ្ញាដាលីស

នាង អ៊ីឡូណា ស្តែឡា បើកគណបក្សថ្មីឈ្មោះ គណបក្សប្រជាធិបតេយ្យធម្មជាតិនិងក្តីស្រឡាញ់ ដើម្បីផ្តួលរដ្ឋាភិបាលកាន់អំណាចសព្វថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...